បរទេស៖  មិនទាន់ដល់ថ្ងៃទី១២ ខែមិថុនា ដែលជាព្រឹត្តិការណ៍ដ៏ធំមួយធ្វើឡើងនៅទីក្រុងសៀងហៃរបស់ក្រុមហ៊ុន Vivo មកដល់ផង  ស្រាប់តែលេចចេញនូវវីដេអូ Teaser បង្ហាញពីរូបរាងរបស់ទូរសព្ទស៊េរីថ្មី Vivo Apex ដែលមានអេក្រង់លាតសន្ធឹងដល់គែម និងថែមទាំងមានកាមេរ៉ាថតរូបដ៏ទំនើបផុសចេញពីផ្ទៃខាងលើដោយស្វ័យប្រវតិ្តតែម្តង។

ក្នុងវីដេអូគេបានបង្ហាញពីកន្លែងស្កេនម្រាមដៃលើអេក្រង់ផ្ទាល់ទៀតផង និងស្កេននៅផ្នែកខាងក្រោយក៏បាន។ យ៉ាងណាមិញ វាមិនទាន់ច្បាស់ថាតើកន្លែងស្កេនម្រាមដៃនៅលើអេក្រង់នោះ វាស្ថិតនៅទីតាំងជាក់លាក់ណាមួយនៅលើអេក្រង់ឲ្យពិតប្រាកដដូចដែលយើងបានឃើញក្នុងវីដេអូទេ តែក៏សង្ឃឹមថា Vivo នឹងធ្វើវាឲ្យបានកាន់តែល្អប្រសើរឆាប់ៗនេះផងដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

ទូរស័ព្ទVivo Apex
ទូរស័ព្ទVivo Apex
ទូរស័ព្ទVivo Apex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]