ប្រទេសថៃ៖ ក្រោយពេលចាកចេញទៅសម្តែងនៅប្រទេសអូស្រា្តលីអស់រយៈប៉ុន្មាន​ខែកន្លងមក ពេលនេះតារាចម្រៀងរូបសង្ហាប្រចាំនៅក្នុងផលិតកម្មថោនលោក ម៉ៅ ហាជី បានវិលមកកាន់ទឹកដីកំណើតវិញ ហើយប្រកបទៅដោយសុវត្ថិភាព។ 

ទន្ទឹមគ្នានឹងនេះផងដែរលោក ម៉ៅ ហាជី ក៏មិនភ្លេចអ្នកមានគុណដ៏ខ្ពង់ខ្ពស់របស់ខ្លួនផងដែរ ដោយកាលពីម្សិលមិញនេះលោកបាននាំអ្នកម្តាយជាទីស្រលាញ់ ទៅដើរលេងកម្សាន្តនៅតាមទីកន្លែងកម្សាន្តនានាជាច្រើន ក្នុងទឹកដីប្រទេសថៃយ៉ាងសប្បាយរីករាយ។

ជាមួយគ្នានេះដែរលោក ម៉ៅ ហាជី ក៏បានបង្ហោះរូបភាពស្អាតៗជាមួយអ្នកម្តាយសំណព្វចិត្ត ព្រមទាំងប្រាប់ពាក្យមួយឃ្លាបង្កប់អត្ថន័យជ្រៅដូច្នេះថា៖

«សប្បាយចិត្តនៅពេលឃើញស្នាមញញឹមគាត់»

ពិតជាកូនកតញ្ញូមែន ត្រលប់មកពីច្រៀងនៅអូស្រ្តាលីវិញមិនទាន់ តារាចម្រៀងដួងថ្មីរូបនេះប្រមូលលុយកាក់ដែលមាន នាំអ្នកម្តាយធ្វើដំណើរលេងកម្សាន្តនៅក្រៅប្រទេសយ៉ាងឡូយតែម្តង។

ទស្សនាកម្រងរូបភាពខាងក្រោមនេទាំងអស់គ្នា៖ 

ម៉ៅ ហាជី និងម្តាយដើរលេងថៃ
ម៉ៅ ហាជី និងម្តាយដើរលេងថៃ
ម្តាយ ម៉ៅ ហាជី
ម្តាយ ម៉ៅ ហាជី
ម៉ៅ ហាជី
ម្តាយ ម៉ៅ ហាជី
ម្តាយ ម៉ៅ ហាជី
ម្តាយ ម៉ៅ ហាជី
ម្តាយ ម៉ៅ ហាជី
ម្តាយ ម៉ៅ ហាជី
ម៉ៅ ហាជី និងម្តាយដើរលេងថៃ
ម៉ៅ ហាជី និងម្តាយដើរលេងថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៅ ហាជី