ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថាកម្មវិធីលំដាប់ពិភពលោកThe Voice Kids Cambodia រដូវកាលទី២បានផ្លាស់ប្ដូរ  Coach និសា ដោយជំនួសដោយតារាស្រីវ័យក្មេងកញ្ញា សួស វីហ្សា ហើយដំណឹងនេះដែរ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

យ៉ាងណាមិញក្រោយពីប្រកាសប្ដូរCoach រួចហើយ ម្សិលមិញនេះ ផេកផ្លូវការរបស់កម្មវិធី The Voice Kids Cambodia ក៏បានបង្ហោះបទថ្មីដែលមានចំណងជើងថា​ «បាតដៃទទេ» ជាការបកស្រាយរួមគ្នារវាង Coachទាំង៣ ពោលគឺលោក ព្រាប សុវត្ថិ កញ្ញា កញ្ញា សុគន្ធ និសា និងកញ្ញា​ សួស វីហ្សា

ការព្រួតដៃគ្នាច្រៀងលើកនេះ គេរំពឹងថាបទថ្មីដែលមានអត្ថន័យអប់រំ លើកទឹកចិត្តមួយនេះ នឹងទទួលបានការគាំទ្រខ្លាំង ព្រោះជាទូទៅកម្រមានកំពូលតារាចម្រៀងល្បីៗមកប៉ះសម្លេងគ្នាក្នុងបទតែមួយដូច្នេះណាស់៕

ចង់ជ្រាបច្បាស់ថាបទរបស់ Coachទាំង៣ ពិរោះខ្លាំងយ៉ាងណាស្ដាប់ទាំងអស់គ្នា៖ 

ព្រាប សុវត្ថិ
ឱក សុគន្ធកញ្ញា
សួស វីហ្សា
Coachទាំង៣ The Voice Kids Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា