ភ្នំពេញ៖ ទំនាក់ទំនងស្នេហា តារាស្រីប្រុសមួយគូដែលត្រូវបានគេទទួលស្គាល់ថាជាប្ដីប្រពន្ធគំរូពោលគឺអ្នកនាង យក់ ថិតរដ្ឋា និងស្វាមីសង្ហាលោក ឃុំ ប៉ុណ្ណាដែត កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្ដែងបើទោះជាម្ចាស់បទ «អ្នកណាក៏ដូចអ្នកណា» រូបនេះមានកូនប្រុស២ហើយក្ដី ក៏ស្វាមីអ្នកនាង នៅតែផ្ដល់ភាពកក់ក្ដៅយ៉ាងពេញទំហឹង ជូនគ្រួសារមួយនេះផងដែរ។

រហូតដល់ថ្នាក់អ្នកនាង យក់ ថិតរដ្ឋា បង្ហោះសារបង្ហាញពីភក្ដីភាពនៃសេចក្ដីស្នេហាយ៉ាងរំជួលចិត្ត ធ្វើឲ្យអ្នកអានព្រឺសម្បុរតែម្ដង។

ដោយក្នុងនោះអ្នកនាង បានផុសរូបភាពពីអតីតកាលជាមួយស្វាមីអមនឹងសារមួយថា« បើជ្រុលជាអោបអូនត្រូវតែអោបអស់មួយជីវិតណាទាល់តែស្លាប់រៀងខ្លួនបានម្នាក់នេះព្រមដឹងអត់ហាស»

សារនេះបង្ហាញយ៉ាងច្បាស់ណាស់ថា តារាស្រីរូបនេះពិតជាស្រលាញ់ស្វាមីខ្លាំង ហើយក៏គ្មានចង់បានអ្វីក្រៅពីភាពស្មោះត្រង់ និងត្រូវស្រលាញ់គ្នាលុះចាស់រៀងខ្លួន៕

យក់ ថិតរដ្ឋា និងស្វាមី
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា និងស្វាមី
យក់ ថិតរដ្ឋា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត