ភ្នំពេញ​៖ ដោយមើលឃើញភាពរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់ តាមរយៈការពង្រីកទីតាំងសាខាជាបន្តបន្ទាប់ រួមទាំងការបន្ថែមកម្រិតថ្នាក់មធ្យមសិក្សាទៀតនោះ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ក៏បានរៀបចំកម្មវិធី “Harrods’ Secondary Years Open House and Fun Day” របស់ខ្លួន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។

ហ៊ែរ៉ុដស៍អន្តរជាតិបានបើកសាខាថ្មីកម្រិតមធ្យមសិក្សា

ក្នុងឱកាសនោះក៏មានការចូលរួមគាំទ្រស្វែងយល់ពីកម្មវិធីសិក្សា ទស្សនាអគារសិក្សា ថ្នាក់រៀន និងការសម្តែងរបស់ប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ ពីសំណាក់អាណាព្យាបាល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន ដែលរឹតតែញ៉ាំងឱ្យកម្មវិធីនេះ ប្រព្រឹតិ្តទៅប្រកបដោយភាពជោគជ័យ និងជាទីមោទនភាពយ៉ាងល្អប្រសើរបំផុត សម្រាប់ប្អូនៗសិស្សានុសិស្សរបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ដែលស្តែងចេញពីភាពជឿជាក់ និងការផ្តល់ទំនុកចិត្តជាច្រើនឆ្នាំកន្លងមកពីសំណាក់អតិថិជនរបស់ខ្លួន។ ក្នុងនោះផងដែរ លោកស្រី Kasumi Nakagawa ជាជនជាតិជប៉ុនដែលបានមកស្នាក់នៅ និងបំពេញការងារក្នុងប្រទេសកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍របស់លោកស្រីស្តីពីគុណភាពកម្មវិធីសិក្សា ការគ្រប់គ្រងថ្នាក់រៀន រួមផ្សំជាមួយការយកចិត្តទុកដាក់របស់គ្រូបង្គោល ជាជនជាតិបរទេស និងគ្រូជំនួយការដែលធ្វើឲ្យកូនរបស់លោកស្រីចូលចិត្តមករៀននៅសាលារាល់ថ្ងៃ។ ទាំងនេះ សុទ្ធតែជាកក្តាសំខាន់ៗ ដែលលោកស្រីពេញចិត្ត និងគាំទ្រមកលើ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ អស់រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ។

ហ៊ែរ៉ុដស៍អន្តរជាតិបានបើកសាខាថ្មីកម្រិតមធ្យមសិក្សា

ក្នុងការបន្ថែមថ្នាក់មធ្យមសិក្សានេះ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ បានជ្រើសរើសកម្មវិធី លំដាប់ពិភពលោក ដែលទទួលស្គាល់ដោយបណ្តាប្រទេសជឿនលឿន និងកំពុងពេញនិយម ក្នុងការសាបព្រោះចំណេះដឹងដល់សិស្សានុសិស្សនាសម័យសត្សវត្សទី២១នេះដែលហៅថា “Cambridge Curriculum” ។ កម្មវិធីនេះនឹងផ្តល់ជូនដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សារបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ប្រកបដោយវិជ្ជាជីវៈ បច្ចេកវិទ្យាសម័យទំនើប គំនិតច្នៃប្រឌិត ការសិក្សាស្រាវជ្រាវ និងអនុវត្តន៍ដោយផ្ទាល់ ដើម្បីបង្កើតផ្នត់គំនិតភាពជាអ្នកដឹកនាំវ័យក្មេងនាពេលអនាគត។

ហ៊ែរ៉ុដស៍អន្តរជាតិបានបើកសាខាថ្មីកម្រិតមធ្យមសិក្សា

សាលាហ៊ែរ៉ុដស៍ អន្តរជាតិ មានសេចក្តីជឿជាក់យ៉ាងមុតមាំថា តាមរយៈកម្មវិធីសិក្សាដែលបានសម្រិតសម្រាំងមកដូចជា IEYC (កម្រិតមតេ្តយ្យសិក្សា) IPC (កម្រិតបឋមសិក្សា) Cambridge (កម្រិតមធ្យមសិក្សា) និងសម្ភារៈឧបទេសសិក្សា បច្ចេកវិទ្យាសម្រាប់ការអប់រំនាសត្សវត្សទី២១ ព្រមទាំងរួមបញ្ចូលនូវការប្រើប្រាស់ ដូចជា Interactive Whiteboard / Robotics សម្រាប់ការសិក្សារបស់ប្អូនៗ នឹងផ្តល់នូវគុណតម្លៃ គុណភាព ក៏ដូចជាប្រសិទ្ធិភាពជាទីគាប់ចិត្ត និងទទួលបានការគ្រាំទ្រយ៉ាងពិតប្រាកដពីសំណាក់អាណាព្យាបាលសិស្សានុសិស្សបន្ថែមទៀត។

ហ៊ែរ៉ុដស៍អន្តរជាតិបានបើកសាខាថ្មីកម្រិតមធ្យមសិក្សា

គួរបញ្ជាក់ដែរថា សាលាហ៊ែរ៉ុដស៍ អន្តរជាតិ នាពេលបច្ចុប្បន្ន បានពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ ដល់ទៅចំនួន៤សាខា៖ សាខាបឹងកេងកង១ (កម្រិតមតេ្តយ្យសិក្សា) សាខាអូឡាំពិក (មតេ្តយ្យសិក្សាដល់បឋមសិក្សា) សាខាបឹងកេងកង១ អគាទី១ (បឋមសិក្សា) និង សាខាបឹងកេងកង១ អគាទី២ (មធ្យមសិក្សា) ។ 

សម្រាប់ការចុះឈ្មោះ សិក្សាទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សាសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ មានការផ្តល់ជូនជាកញ្ចប់ជាពិសេសសម្រាប់លោកអ្នកចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។ 

លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ 012 256 034 / 023 936 999 / 023 973 999 / 023 974 999 សម្រាប់ព័ត៌មានលម្អិត និងការចូលទស្សនាសាលានៅរៀងរាល់ម៉ោងធ្វើការ៕ 

ហ៊ែរ៉ុដស៍អន្តរជាតិបានបើកសាខាថ្មីកម្រិតមធ្យមសិក្សា
ហ៊ែរ៉ុដស៍អន្តរជាតិបានបើកសាខាថ្មីកម្រិតមធ្យមសិក្សា
ហ៊ែរ៉ុដស៍អន្តរជាតិបានបើកសាខាថ្មីកម្រិតមធ្យមសិក្សា
ហ៊ែរ៉ុដស៍អន្តរជាតិបានបើកសាខាថ្មីកម្រិតមធ្យមសិក្សា
ហ៊ែរ៉ុដស៍អន្តរជាតិបានបើកសាខាថ្មីកម្រិតមធ្យមសិក្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]