កីឡាករ Messi បានបំបែក កំណត់ត្រា អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងមួយឆ្នាំ សំរាប់កីឡាករអាជីព។ កំណត់ត្រាចាស់ គឺបានសាងដោយ កីឡាករអាល្លឺម៉ង់ឈ្មោះ Mueller។ លោក Mueller បានស៊ុតបញ្ចូលទី៨៥គ្រាប់ឲ្យក្រុម Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ខាងលិច ក្នុងឆ្នាំ១៩៧២។ លោក Messi បានស៊ុតបញ្ចូលទីបានដល់ទៅ ៨៦គ្រាប់ឲ្យក្រុម FC Barcelona និងជម្រើសជាតិអាហ្សង់ទីន នាឆ្នាំ២០១២នេះ។ លោក Messi នៅសល់ ៣ការប្រកួតទៀត សម្រាប់ឆ្នាំ ២០១២ ដើម្បីបន្ថែម នូវកំណត់ត្រាថ្មីនេះ។ កីឡាករ Messi ពិតជាខ្លាំងអស្ចារ្យ ក្នុងការលេងបាល់មែន ហើយអ្នកខ្លះបានយល់ឃើញថា គាត់អាចជាកីឡាករល្អជាងគេ បំផុតក្នុងប្រវត្តបាល់ទាត់ ដោយឈរនៅលើ Maradonna និង Pele ទៀត។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះបាននិយាយថា គាត់មិនអាចទាន់ប្រៀបធៀបជាមួយ កីឡាករទាំងពីរ ខាងលើបាននៅឡើយទេ ព្រោះគាត់មិនទាន់ឈ្នះ World Cup ហើយគាត់លេង អោយក្លឹប Barcelona ជាមួយកីឡាករខ្សែ បម្រើដ៏អស្ចារ្យ Iniesta និង Xavi ដែលអាចជួយអោយ គាត់រកបានគ្រាប់បាល់ជាច្រើន។ Maradonna បានជួយអោយ ជម្រើសជាតិអាហ្សង់ទីន ឈ្នះ World Cup នៅឆ្នាំ ១៩៨៦ និង ជួយអោយឈានដល់វគ្គផ្តាច់ព្រាត់នៅឆ្នាំ ១៩៩០ ចំណែកឯ លោក Pele ជួយអោយជម្រើសជាតិប្រេសីល ឈ្នះ World Cup បានបីសម័យកាល នៅឆ្នាំ ១៩៥៨ ១៩៦២ និងឆ្នាំ ១៩៧០។

សូមទស្សនាវីដេអូ ដែលបង្ហាញ ៨៦គ្រាប់ដែល Messi បានស៊ុតបញ្ចូលទី សម្រាប់ឆ្នាំ ២០១២ ខាងក្រោមនេះ។

 

ដោយ Vic 

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]