ភ្នំពេញ៖ បន្ទាប់ពីឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជាបានមួយរយៈរួចមក vivo ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនពីសំណាក់អតិថិជននៅក្នុងស្រុក នេះក៏ព្រោះតែស្មាតហ្វូនដែលនៅក្នុងស្លាកសញ្ញានេះមានគុណភាពល្អ មានរូបរាងស្រស់ស្អាត មានសមត្ថភាពអាចបំពេញការងារបានច្រើន និងជាពិសេសនោះវាក៏មានតម្លៃសមរម្យផងដែរ។

vivo V9 គ្រោងនឹងបញ្ចេញពណ៌ថ្មីសម្រាប់កម្ពុជា!

ជាក់ស្តែងស្មាតហ្វូនជំនាន់ចុងក្រោយរបស់ vivo ដែលមានឈ្មោះថា V9 នេះ ទទួលបានការកុម៉្មង់ ក៏ដូចជាការលក់ចេញទៅក្នុងទីផ្សារមានចំនួនយ៉ាងច្រើន ដែលនេះបង្ហាញពីសក្តានុភាព និងការជឿទុកចិត្តពីសំណាក់អតិថិជនមកកាន់ក្រុមហ៊ុនផងដែរ។

លក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនកំពូលរបស់ vivo នេះមានដូចជា ៖

- មានរូបរាងស្រស់ស្អាតរឹងមាំ ប្រណីតទាក់ទាញ

- មានអេក្រង់ធំ 6.3 អ៊ីញ អាចបង្ហាញរូបភាពបានច្បាស់ក្នុងកម្រិត Full HD + ហើយវាក៏ជាប្រភេទអេក្រង់លាត Full View ដែលមាន Aspect Ratio 19:9 និងមានដង់ស៊ីតេអេក្រង់ 400 ppi។ វាក៏ជាប្រភេទអេក្រង់ ស្ថិតក្នុងបក្សឆកនឹងគេផងដែរ។

- ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការចុងក្រោយ Android Oreo 8.1 និងស្រោបខ្លួនដោយ Funtouch 4.0

- មាន CPU Octa-Cores ប្រភេទ Cortex A53 រត់បានល្បឿន 2.2 GHz, ប្រើបន្ទះឈីប Snapdragon 626 និងអង្គក្រាហ្វិចជាប្រភេទ Adreno 506

- មាន RAM 4GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB ព្រមទាំងអាចបន្ថែមមេម៉ូរីកាតបានដល់ទៅ 256GB

- ប្រើស៊ីមកាតបានពីរ (4G)

- មានថ្មទំហំ 3260 mAh

- មានកាមេរ៉ាដែលមានសមត្ថភាពពិសេស ដោយកាមេរ៉ាក្រោយមានពីរគ្រាប់ មួយទំហំ 16MP និងមួយទៀតមានទំហំ 5MP មាន Aperture 2.0 ដូចគ្នា។ ដោយឡែកកាមេរ៉ាមុខមានទំហំ 24MP អាចថតរូប Selfie បានយ៉ាងច្បាស់ល្អ។

- ចំណុចពិសេសបន្ថែមនៅក្នុងទូរសព្ទនេះមានដូចជា AI Face Beauty, AI Bokeh, AI Shot Reforcus, AI Selfie Lighting, AR Sticker & Funmoji, AI Scene Recognition, AI HDR, AI Face Access, Face Access for App-Lock, Attention Sensing, Game Mode, Picture in Picture, Gaming Keyboard, AI Smart Engine, និង Pocket Karaoke by "WeSing APP" ជាដើម។

vivo V9 គ្រោងនឹងបញ្ចេញពណ៌ថ្មីសម្រាប់កម្ពុជា!

vivo V9 សាកសមជាជម្រើសសម្រាប់មនុស្សទូទៅ ដែលនិយមចូលចិត្តភាពទាន់សម័យ ចូលចិត្តការថតរូប និងលេងហ្គេមជាដើម ហើយវាក៏ជាស្មាតហ្វូន ដែលអាចបំពេញតម្រូវការប្រើប្រាស់ទូទៅបានយ៉ាងល្អផងដែរ។ 

បច្ចុប្បន្ននេះ ស្មាតហ្វូន vivo V9 ដែលមានចរាចរណ៍នៅក្នុងទីផ្សារប្រទេសយើងមានតែពីរពណ៌ប៉ុណ្ណោះ គឺ ពណ៌មាស និងពណ៌ខ្មៅ មានតម្លៃ $329 ហើយវាពិតជាទទួលបានការនិយមប្រើប្រាស់ច្រើនមែនទែន ដែលនេះជាមូលហេតុ ដែលក្រុមហ៊ុនគ្រោងនឹងនាំចូលពណ៌ថ្មីសម្រាប់ V9 នេះមួយពណ៌ទៀត ដើម្បីជាការជ្រោមជ្រែង និងបន្ថែមជម្រើសសម្រាប់អតិថិជនរបស់ខ្លួន។ ប៉ុន្តែពណ៌ថ្មីនេះ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជាយើង ពុំទាន់បានបង្ហើបឲ្យដឹងនៅឡើយទេថាវាជាពណ៌អ្វី ដោយទុកគ្រាន់ជាការ Surprise សិនប៉ុណ្ណោះ។

vivo V9 គ្រោងនឹងបញ្ចេញពណ៌ថ្មីសម្រាប់កម្ពុជា!

ចុះសម្រាប់ប្រិយមិត្តដែលជា Fan របស់ vivo តើអ្នកគិតថា vivo V9 នឹងមានពណ៌អ្វីមួយពណ៌ទៀត ដែលអាចនឹងបង្ហាញខ្លួនឆាប់ៗនៅក្នុងប្រទេសយើង? តោះ! ចូលរួមទាយលេងទាំងអស់គ្នា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]