(ភ្នំពេញ)៖ អ្នកនាង សារ៉ាយ សក្ខណា ជាតារាម្នាក់ ដែលមានទេពកោសល្យ នៃការសម្ដែងរបស់នាង មិនចាញ់តារាផ្សេងៗប៉ុន្មានទេ។ ជាពិសេស ក្រោយពីតារាសម្ដែងរូបនេះ បានរៀបការរួច គេសង្កេតឃើញថា អ្នកនាងពុំសូវមានការមមាញឹក ក្នុងវិស័យសិល្បៈដូចមុននោះទេ ព្រោះតែនាង យកពេលទៅមើលថែ គ្រួសារនាង។

កាលពីប៉ុន្មានម៉ោងមុន តារាសម្ដែងស្រីសម្បុរស្រអែមនេះ បានបង្ហោះរូបភាព នៅលើបណ្ដាញសង្គម ហ្វេសប៊ុកផ្លូវការរបស់នាង នូវរូបភាព ផ្អែមល្ហែម ជាស្វាមីរបស់នាង ដែលធ្វើឲ្យប្រិយមិត្ត លើសជាតិស្ករ សឹងតែគ្រប់គ្នា។ 

អមជាមួយរូបភាពនោះដែលអ្នកនាង សារ៉ាយ សក្ខណា ក៏បានសរសេរទៀតថា «ពីមុនគេតាមសុំយើងថើប តែឥលូវចាំគេសុំថើបយូរណាស់ ទាល់តែសុំគេថើបវិញបានៗ »។ ទាំងនេះ ស្ដែងឲ្យឃើញថា ចំណង់ស្នេហ៍របស់អ្នកទាំងពីរ មានភាពផ្អែមល្ហែម ដដែល៕

តោះទៅទស្សនារូបភាពស្វីតៗរបស់នាង ទាំងអស់គ្នា៖ 

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា និង ប្ដី
សារ៉ាយ សក្ខណា និង ប្ដី
សារ៉ាយ សក្ខណា និង ប្ដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា