ម៉ិកស៊ិក៖ ថ្មីៗនេះសារព័ត៌មាន The Metro បានចុះផ្សាយព័ត៌មានដ៏ភ្ញាក់ផ្អើលមួយដែលអ្នកស្រី Maria de la Luz អាយុ ៧០ឆ្នាំ បានពរពោះកូនទី៨របស់ខ្លួន ជាង៦ខែមកហើយ។

អ្នកស្រី Maria de la Luz អាយុ ៧០ឆ្នាំ

ស្ត្រីវ័យចំណាស់មកពីរដ្ឋ Sinaloa ប្រទេសម៉ិកស៊ិករូបនេះ មិនបានបញ្ជាក់ច្បាស់ថា កូនក្នុងផ្ទៃនេះបានចាប់កំណើតដោយធម្មជាតិ ឬជាការបង្កកំណើតដោយបច្ចេកទេសវេជ្ជសាស្ត្រនោះទេ។ អ្នកស្រីគ្រាន់តែបង្ហាញថា អំឡុងពេលដែលអ្នកស្រីពរពោះបានបីខែ អាការៈរមួលក្រពើ  ក្អួតចង្អោរ  និងវិលមុខតែងតែកើតឡើងលើអ្នកស្រីជាប្រចាំ។

អេកូពោះរបស់ អ្នកស្រី Maria de la Luz

ជាក់ស្តែង ស្ត្រីវ័យចំណាស់រូបនេះបានទៅពិនិត្យអេកូនៅពេទ្យជាង ១០កន្លែង ទាំងពេទ្យឯកជន និងពេទ្យរដ្ឋ សុទ្ធតែបញ្ជាក់ថាកូនទី៨នេះ គឺជាកូនស្រី ហើយគេនឹងចាប់កំណើតឃើញពិភពលោកនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំនេះដោយការវះកាត់។

អេកូពោះរបស់ អ្នកស្រី Maria de la Luz

បន្ទាប់ពីអ្នកស្រី Maria de la Luz សម្រាលកូននេះរួច អ្នកស្រីនឹងក្លាយទៅជាម្តាយពរពោះ វ័យចំណាស់បំផុតក្នុងលោក ដែលកំណត់ត្រាចាស់កំពុងក្តោបក្តាប់ដោយអ្នកស្រី Maria del Carmen Bousada de Lara  អាយុ ៦៦ឆ្នាំ  ៣៥៨ថ្ងៃ ដោយគាត់បានសម្រាលកូនភ្លោះដែលចាប់កំណើតដោយបច្ចេកទេសវេជ្ជសាស្ត្រ កាលពីខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ៕

អ្នកស្រី Maria del Carmen Bousada de Lara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]