ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងរួចមកហើយថា រូបភាពរបស់តារាសម្តែងកញ្ញាមាន សូនីតា សុទ្ធតែស្អាតៗ ញញឹមស្រស់ៗ និងគួរឲ្យទាក់ទាញ មិនថានៅកន្លែងណា ឫដើរលេងកន្លែងណា តែងធ្វើឲ្យហ្វេនៗ ពេញចិត្តគ្រប់គ្នា។

ដោយឡែក ការថតរូប ពិតជាពិបាកសម្រាប់អ្នកដែលមិនសូវចូលចិត្តខាងនេះ ព្រោះថាមិនមែនចេះតែបញ្ចេញស្ទីលនោះទេ គឺមានការក្បាច់ឈរ ញញឹម ទៅតាមនោះផងដែរ ទើបមើលទៅកាន់តែធ្វើឲ្យរូបភាពស្រស់ស្រាយសម្រាប់អ្នកមើល។

ជាក់ស្តែង មួយរយៈពេលនេះដែរ ឃើញថាតារារូបនេះ បានចាប់ដៃជាមួយនឹង តារាសម្តែងវ័យក្មេង វណ្ណៈ បូរមី ថតរូប ក៏ដូចជាផ្សព្វផ្សាយក្រមាខ្មែរផងដែរ។ មិនត្រឹមតែប៉ុណ្ណោះនាងបានថតរូបភាពជាច្រើនជាមួយគ្នា ដែលសុទ្ធតែស្អាតៗ និងកំពុងតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើនផងដែរ។

លើសពីនេះ អ្នកគាំទ្រជាច្រើនពិតជាច្រណែន និងចង់បានរូបភាពដែលថតទៅស្អាតៗ និងស្ទីលប្លែកៗដូចនាងមែនទែន។

ស្របពេលជាមួយគ្នានេះដែរ ក៏មានបណ្តាញសង្គមហ្វេសប៊ុកមួយបានបង្ហាញវីដេអូជាមួយការថតរូប ក្រៅឆាករបស់តារាទាំងពីរដួង ដែលមើលទៅយ៉ាងទាក់ទាញខ្លាំងមែនទែន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏អាចថតរូបស្ទីលជាច្រើនបែបនេះដូចតារាទាំងពីរដួងផងដែរ៕

ប្រភពវីដេអូ៖ Visoth

ចង់ដឹងថាមានស្ទីលអ្វីខ្លះ? សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

មាន សូនីតា និងវណ្ណៈ បូរមី
មាន សូនីតា
មាន សូនីតា និងវណ្ណៈ បូរមី
មាន សូនីតា និងវណ្ណៈ បូរមី
មាន សូនីតា និងវណ្ណៈ បូរមី
វណ្ណៈ បូរមី
មាន សូនីតា
មាន សូនីតា
វណ្ណៈ បូរមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណៈ បូរមី