(ភ្នំពេញ)៖ កំពូលតារាចម្រៀង មនោសញ្ចេតនា លោក ហេង ពិទូ ក្រោយពីការងាក មកនិពន្ធចម្រៀង Original Song វិញទទួលបានការគាំទ្រយ៉ាងខ្លាំងពី មិត្តយុវវ័យនាពេលបច្ចុប្បន្ន។

គ្រប់បទចម្រៀងរបស់ លោក សុទ្ធតែមាន អត្ថន័យចាក់ដោត ដែលធ្វើឲ្យមិត្តអ្នកស្ដាប់ មិនជិនណាយឡើយ ហើយរាល់អត្ថន័យក្នុងបទ នីមួយៗ មានភាពស៊ីជម្រៅ ខ្លាំង។ បើនិយាយពីការថត MV របស់តារាចម្រៀង មនោសញ្ចេតនា រូបនេះវិញ មានការ សម្រិតសម្រាំង យ៉ាងខ្លាំង មិនថាគុណភាព សម្លេង កម្រិតច្បាស់នៃរូបភាព ។

ដោយហេតុនេះហើយ ទើប MV របស់លោក មានការសរសើរ ពីទស្សនិកជន យ៉ាងច្រើន។ ដោយមានការគាំទ្រ ទើបធ្វើឲ្យតារារូបនេះ មានឈ្មោះបោះសម្លេងមកដល់ពេលបច្ចុប្បន្ន។

យ៉ាងណាមិញរូបលោក ក៏មាន MV ថ្មីមួយទៀតដែលទើបនឹងចេញ មានចំណងជើងថា «គេចង់» ដោយបទនេះដែរ មានការចូលមើល និង ស៊ែរ យ៉ាងច្រើន ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕

តោះបើចង់ជ្រាបច្បាស់ថា MV ថ្មីរបស់លោក យ៉ាងណានោះទៅមើលទាំងអស់គ្នា៖ 

MV ថ្មីរបស់លោក ហេង ពិទូ
MV ថ្មីរបស់លោក ហេង ពិទូ
MV ថ្មីរបស់លោក ហេង ពិទូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ពិទូ