ម៉ាឡេស៊ី៖ ក្រុមអ្នកគាំទ្រក្លិប Pahang FA ជាច្រើននាក់ បានសម្ដែងការមិនពេញចិត្ដចំពោះការបញ្ចប់កុងត្រារបស់ខែ្សបម្រើប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា បន្ទាប់ពីក្លិបមួយនេះបានបរាជ័យ ២ប្រកួតជាប់គ្នា ក្នុងលីកកំពូលម៉ាឡេស៊ី។

វឌ្ឍនាកា ពេលលេងឲ្យ Pahang

២ប្រកួតជាប់គ្នា ដែលក្រុមមួយនេះ បានបរាជ័យគឺបរាជ័យទៅលើក្រុម Terengganu ក្នុងលទ្ធផល ១-០ និងចាញ់ជាលើកទី២ គឺចាញ់កាលពីយប់មិញនេះតែម្ដង ពោលគឺចាញ់ក្រុម Kedah ២-០ ដែលលទ្ធផលនេះ បានធើ្វឲ្យ Pahang ធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ ៣ក្នុងលីក។

ជាមួយនឹងការចាញ់ផ្ទួនៗនេះដែរ អ្នកគាំទ្ររបស់ក្រុម Pahang បានបញ្ចេញនូវកាយវិការមិនពេញចំពោះគ្រូបង្វឹកលោក Dollah Salleh ចំពោះការបញ្ចប់កុងត្រារបស់កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា មុនពេលកំណត់ កាលពីប៉ុន្មានសប្ដាហ៍មុន។  

វឌ្ឍនាកា ពេលលេងឲ្យ Pahang

អ្នកគាំទ្រទាំងនោះ បានធើ្វការ Comment ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប ដោយធើ្វការស្ដីបន្ទោសចំពោះថ្នាក់ដឹកនាំក្លិប នឹងបានស្ដីបន្ទោសបន្ដទៅកាន់កីឡាករចំណូលថ្មី Issey Nakajima-Farran ដែលជំនួសចូលជំនួស វឌ្ឍនាកា ថា រូបគេហាក់មិនមានឆន្ទៈមុតមាំក្នុងការបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ក្រុមលើទីលានឡើយ៕ 

ហ្វេន Pahang ធើ្វការ comment ស្ដីបន្ទោស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]