បរទេស៖ បើយោងទៅតាមទិន្នន័យដែលបានផ្សព្វផ្សាយពីខែមេសា ដោយមូលនិធិរូបិយវត្ថុអន្ដរជាតិបានបង្ហាញថា នៅពេលដែលគេមើលទៅលើថាតើប្រទេសណាជាប្រទេសដែលមានជាងគេលើលោក គេមិនសំដៅទៅលើតែទំហំនៃសេដ្ឋកិច្ចតែមួយនោះទេ។

មូលនិធិរូបិយវត្ថុអន្ដរជាតិធ្វើការផ្សព្វផ្សាយ២ឆ្នាំម្ដង អំពើឥទ្ធិពលរបស់សេដ្ឋកិច្ចរបស់ប្រទេសផ្សេងៗជុំវិញពិភពលោក ដោយលើកយកផលិតផលក្នុងស្រុកសរុប ឬ GDP មកជាគន្លឹះក្នុងការគណនា។ ហើយក្នុងការគណនាទៅលើ GDP នេះ គេក៏បានមើលទៅលើភាពស្មើគ្នានៃឥទ្ធិពលនៃការទិញរបស់ប្រទេសនីមួយៗ ឬហៅថា PPP ផងដែរ។

PPP មើលទៅលើការចំណាយផ្សេងៗសម្រាប់ការរស់នៅ និងអតិផរណារបស់ប្រទេសនីមួយៗ ដើម្បីប្រៀបធៀបពីគុណភាពនៃការរស់នៅក្នុងប្រទេសផ្សេងៗ។

ផែនទីសេដ្ឋកិច្ច

ប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេទាំង ១០ សុទ្ធតែជាប្រទេសដែលមានប្រជាជនតិចទាំងអស់ បើប្រៀបធៀបជាមួយប្រទេសដែលមានតែ GDP ខ្ពស់ដូចជា អាមេរិក ចិន និងអាល្លឺម៉ង់ជាដើម។

ប្រទេសតូចៗទាំងនេះភាគច្រើនគឺពឹងផ្អែកទៅលើ ជនអន្តោប្រវេសន៍សម្រាប់ធ្វើការងារផ្សេងៗ ដែលពួកគេមិនមែនជាប្រជាជនរបស់ប្រទេសគេនោះទេ ដូចនេះហើយមិនត្រូវបានគេរាប់បញ្ចូលទៅក្នុងការគណនា GDP នោះទេ។

ខាងក្រោមជាប្រទេសដែលមានបំផុតទាំង ២៩លើលោក ដែលនីមួយសុទ្ធតែមាន GDP ច្រើនជាង៤មុឺនដុល្លារ ក្នុងមួយឆ្នាំ៖

២៩. បារាំង $៤៥,៤៧៣
២៨. អង់គ្លេស $៤៥,៥៦៥
២៧. អូម៉ាន $៤៥,៧២៣
២៦. ហ្វាំងឡង់ $៤៦,៣៤២
២៥. បែលហ្សិក $៤៨,២៥៨
២៤. កាណាដា $៤៩,៧៧៥
២៣. បារ៉ែន $៥០,១០២
២២. ដាណឺម៉ាក $៥១,៦៤៣
២១. អូទ្រីស $៥១,៩៣១
២០. អូស្ត្រាលី $៥២,១៩០
១៩. តៃវ៉ាន់ $៥២,៣០៤
១៨. អាល្លឺម៉ង់ $៥២,៨០១
១៧, ស៊ុយអែត $៥៣,០៧៧
១៦. អុីស្លង់ $៥៤,១២១
១៥. អារ៉ាប៊ីសាអូឌីត $៥៥,៨៥៩
១៤. ហូឡង់ $៥៦,៤៣៥
១៣. សានម៉ារីណូ $៦១,១៦៩
១២. អាមេរិក $៦២,១៥២
១១. ស្វីស $៦៣,៣៧៩
១០. ហុងកុង $៦៤,៥៣៣
៩. គុយវែ៉ត $៦៦,៦៧៣
៨. សហព័ន្ធអារ៉ាប់រួម $៦៨,៦៦២
៧. ន័រវែស $៧៤,០៦៥
៦. ប៊្រុយណេ $៧៩,៧២៦
៥. អៀរឡង់ $៧៩,៩២៤
៤. សឹង្ហបុរី $៩៨,០១៤
៣. លុចហ្សំបួរ $១១០,៨៧០
២. ម៉ាកាវ $១២២,៤៨៩
១. កាតា $១២៨,៧០២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]