ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មី ក៏ដូចជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ កញ្ញា លីន សោម៉ា កាន់តែទទួលបានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជានាងមិនបានជ័យលាភី នៅក្នុងកម្មវិធីលំដាក់ថ្នាក់ពិភពលោកនេះក៏ដោយ។
ដោយឡែក សម្រាប់ការប្រឡងចម្រៀង Cambodian Idol រដូវកាលទី៣នេះ គឺមិនមែនជាលើកទីមួយ សម្រាប់នាងនោះឡើយ ប៉ុន្តែនាងធ្លាប់ឆ្លងកាត់ការប្រឡងចម្រៀងនៅក្នុងកម្មវិធីមួយឈ្មោះថា ផ្កាយរះក្នុងសួន របស់ទូរទស្សន៍ប៉ុស្តិ៍អប្សរារួចមកហើយ។
យ៉ាងណាមិញ កាលពីថ្មីៗនេះ វីដេអូក្នុងការប្រឡងចម្រៀងរបស់កញ្ញា លីន សោម៉ា នៅក្នុងកម្មវិធី ផ្កាយរះក្នុងសួន បានបែកធ្លាយ ដោយមានគណនីមួយ បានបង្ហោះចូលបណ្តាញសង្គមយូធូប។ ក្នុងនោះដែរ សម្រាប់វីដេអូដែលទើបតែបែកធ្លាយនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់ សោម៉ា ពិតជាភ្ញាក់ផ្អើល ព្រោះថាក្នុងវីដេអូនោះ នាងពិតជាក្មេងខ្លាំង និងគួរឲ្យស្រលាញ់មែនទែន។
អ្វីដែលពិសេសនោះ សម្រាប់វីដេអូការប្រឡងមួយនោះ បើទោះជាសោម៉ា នាងមានវ័យក្មេងខ្លាំងក៏ពិតមែន ប៉ុន្តែនាងពិតជាមានភាពក្លាហាន និងមានសម្លេងពិរោះមិនធម្មតានោះទេ៕
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]