ចិន៖ កាលពីថ្ងៃអាទិត្យកន្លងទៅ កូនខ្លាទឹកកកដ៏កម្រ៥ក្បាល បានបង្ហាញខ្លួននៅក្នុងសួនសត្វ Wild World Jinan ដែលស្ថិតនៅភាគខាងកើត ខេត្ត Shandong ប្រទេសចិន។

ជាមួយរូបរាងតូចនៅឡើយ កូនខ្លាទាំង៥ក្បាល បានចេញមកស្វាគមន៍ជាលើកដំបូង និងបានឆក់យកបេះដូងអ្នកទស្សនាជាច្រើននាក់ ដោយសារតែមុខមាត់ និងរូបរាងដ៏គួរឲ្យស្រឡាញ់របស់ពួកវា។

ជាក់ស្តែង កូនខ្លាទាំង៥ក្បាលនេះ បានក្លាយជាប្រធានគួរឲ្យចាប់អារម្មណ៍ទូទាំងពិភពលោកម្តងរួចមកហើយ នៅពេលដែលពួកវាទើបតែកើតភ្លាម កាលពីខែមុន។ កាលនោះ ទាំងមេ និងពួកវាទាំង៥  សុទ្ធតែមានសុខភាពល្អទាំងអស់។ ដូច្នេះ គេក៏បានទុកពួកវា ឲ្យមេរបស់វាថែរក្សា  ព្រោះនេះគឺជាវិធីសាស្ត្រដ៏ល្អក្នុងការហ្វឹកហាត់អត្តចរិត និងបុគ្គលិកលក្ខណៈទៅតាមធម្មជាតិរបស់ពួកវា។

ជាក់ស្តែង តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបានបង្ហោះចូលទៅក្នុងបណ្តាញសង្គមគេអាចឃើញថា ពួកវាពិតជាបានទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន រហូតដល់ថ្នាក់មានអ្នកខ្លះ ចង់បានយកទៅចិញ្ចឹមនៅផ្ទះថែមទៀតផង៕

ចង់ដឹងថា កូនខ្លាទឹកកកទាំង៥ក្បាលនោះ ពិតជាគួរឲ្យស្រឡាញ់យ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

កូនខ្លាទឹកកកគួរឲ្យស្រឡាញ់ទាំង៥ក្បាល
កូនខ្លាទឹកកកគួរឲ្យស្រឡាញ់ទាំង៥ក្បាល
កូនខ្លាទឹកកកគួរឲ្យស្រឡាញ់ទាំង៥ក្បាល
កូនខ្លាទឹកកកគួរឲ្យស្រឡាញ់ទាំង៥ក្បាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]