(ភ្នំពេញ)៖ បើនិយាយពីតារាចម្រៀង ម៉ៃ សុគន្ធ វិញមិនថាក្មេង ឬចាស់ទេសុទ្ធតែបានស្គាល់ពីនាមលោកថា ជាតារាកំពូលទើស ។

កាលពីថ្មីៗនេះ លោកក៏បានចេញ បទចម្រៀងថ្មីរបស់ខ្លួនផងដែរ ក្នុងនោះមានការរិះគន់យ៉ាងខ្លាំងពីប្រិយមិត្តអ្នកស្ដាប់ ព្រោះថាបទរបស់លោក គឺចម្លងស្ទីលរបស់ តារាបរទេស ទាំងដុល តែម្តង។

ដោយឡែក កាលពីព្រឹកមិញនេះ លោកក៏បាន កើតទុកមិនសុខចិត្តជាមួយបទ Original Song របស់ ថេណាម្តង ដែលទើបនឹងចេញជា MV ដោយលោកបានសរសេរថា «និយាយពី Original Song សម័យអីឡូវបើចង់ស្តាប់ ទាល់តែបើកត្រចៀកអោយធំ ឱនអោយជិតSpeaker ទើបស្តាប់ដឹងថាវាច្រៀងអំពីស្អី (អក្ខរាវិរុទ្ធស្តាប់មិនបាន មិនដឹងវាច្រៀងភាសាអីឲ្យច្បាស់បើថាតាឡាន់មិនចំតាឡាន់ អាណិកជន មិនចំអាណិកជន យ៉ាប់ហើយខ្មែរ»។

ដោយឃើញការបង្ហោះសារបែបនេះធ្វើឲ្យ ហ្វេនរបស់ ថេណា មានការខឹងសម្បារ និងថាឲ្យលោក យ៉ាងចាស់ដៃផងដែរ។ ប៉ុន្តែទោះយ៉ាងក្ដី គេមិនទាន់ឃើញ លោក ម៉ៃ សុគន្ធ មានការប្រតិកម្ម ទៅលើពាក្យពេចន៍ដែលហ្វេនថេណា បានថាឲ្យលោកទេ៕ 

ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ