ភ្នំពេញ៖ ប្រជាប្រិយភាពរបស់តារាកំប្លែងនាយកុយ នៅតែមានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ តាមរយៈការធ្វើសប្បុរសធម៌ និងលេងល្ខោនផ្សេងៗ ទោះបីជាលោកមិនសូវមានមុខនៅក្នុងកញ្ចក់ទូរទស្សន៍ដូចកាលពីមុនក្តី។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក៏មាននារីម្នាក់បានបង្ហោះសារមួយ ជាមួយនឹងរូបភាព២សន្លឹករបស់ខ្លួន ថាចង់ចូលរួមលេងកំប្លែងជាមួយតារាកំប្លែងភ្នែកតូចរូបនេះ ខណៈពេលដែលទីផ្សារកំប្លែងរបស់លោក កំពុងតែមិនសូវលេចមុននៅក្នុងកម្មវិធីទូរទស្សន៍ដូចមុន។

ស្របពេលជាមួយគ្នានេះ នារីម្នាក់ បានប្រាប់ទៅអ្នកលេងបណ្តាញសង្គម ក៏ដូចជាសូមឲ្យគេជួយស៊ែរសារមួយនេះ ទៅដល់តារាកំប្លែងនាយកុយផង ដោយក្នុងនោះនាងបាននិយាយយ៉ាងដូច្នោះថា៖« 41 41 41ឲ្យដល់លោកតាកុយផង នាងខ្ញុំឈ្មោះ ធុល លីតា រស់នៅខេត្តព្រៃវែង ស្រុកពារាំង ភូមិវៃវេទ ឃុំរាប នាងខ្ញុំអាយុ១៨ឆ្នាំហើយ តែខ្ងុំតឿ កៅអៀកចាប់ជាតិ»។

ក្រោយពីបានអានសារនេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន ចង់ជួយ និងព្យាយាមស៊ែរ ឲ្យសាររបស់នាង ទៅដល់ តារាកំប្លែងដ៏ល្បីឈ្មោះរូបនេះផងដែរ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រសង្ឃឹមថានាងនឹងបានចូលសិល្បៈ ដោយក្តីអាណិតពីអ្នកសិល្បៈផ្សេងទៀត នៅស្រុកខ្មែរ៕ 

តារាកំប្លែងនាយកុយ
តារាកំប្លែងនាយកុយ
តារាកំប្លែងនាយកុយ
តារាកំប្លែងនាយកុយ
នារីដែលចង់ចូលលេងកំប្លែង
នារីដែលចង់ចូលលេងកំប្លែង
នារីដែលចង់ចូលលេងកំប្លែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ