ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀង ស៊ឹម ថៃណា បានបង្ហាញនូវទុក្ខសោក មួយទៅកាន់ទស្សនិកជន ពីអាការៈជំងឺម្ដាយរបស់នាង ។ បើតាមការ រៀបរាប់របស់នាង បានឲ្យដឹងថា ម្ដាយរបស់នាងមាន ជំងឺក្រលៀន យ៉ាងធ្ងន់ធ្ងរ ហើយពេលនេះ រូបនាង មានបញ្ហារឿងថវិកាយ៉ាងខ្លាំង។

ដោយក្នុងនោះគេសង្កេតឃើញ មានមិត្តរួមអាជីពជាច្រើនបានផ្ដល់កម្លាំងចិត្ត ខ្លះទៀតក៏បានជួយជាថវិកា ក្នុងការព្យាបាល ជំងឺម្ដាយ របស់កញ្ញា ស៊ឹម ថៃណា ។

យ៉ាងណាមិញ គេឃើញថា មាន កញ្ញា ញឹម ច័ន្ទថន ជាមិត្តរួមអាជីពបានបង្ហោះសារ ដែលរៀបរាប់ ពីតារាៗ ដែលបានជួយជាប្រាក់មួយចំនួន ទៅកាន់ម្តាយ ស៊ឹម ថៃណា។ ហើយទង្វើទាំងនេះ អាចបញ្ជាក់បានថា អ្នកសិល្បៈ មិនឈរមើលនោះទេ នៅពេល ស៊ឹម ថៃណា មានបញ្ហាយ៉ាងដូច្នេះ៕

ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា
សាររបស់ ញឹម ច័ន្ទថន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឹុម​ ថៃណា