ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក នីកូ ហាក់មានសន្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន ជាពិសេសទៅទៀត នៅតាមបណ្ដា Concert នានា យើងសង្កេតឃើញថា លោកមានអ្នកគាំទ្រជាច្រើន តាមមកផ្ដល់កំលាំងចិត្តសម្រាប់លោកជានិច្ច។

ជាក់ស្ដែង កាលពីម្សិលមិញនេះ បណ្ដាអ្នកគាំទ្ររបស់លោកជាច្រើន បាននាំគ្នារៀបចំកម្មវិធីដ៏ពិសេសមួយសម្រាប់Surprise ថ្ងៃខួបកំណើត ម្ចាស់បទ ‹‹ ថ្ងៃបែកគ្នា›› ផងដែរ ដោយបានត្រៀមរៀបចំជានំខួបកំណើត និងកាដូផ្សេងៗជាច្រើន រហូតធ្វើឲ្យលោក នីកូ រំភើបរកនិយាយអ្វីមកចេញនោះឡើយ។

នៅក្នុងកម្មវិធីដ៏ពិសេស ជាមួយអ្នកគាំទ្រនេះដែរ លោក នីកូ ក៏បានចូលរូមរាំលេងកម្សាន្តជាមួយអ្នកគាំទ្រ យ៉ាងស្និទ្ធស្នាល និងសប្បាយរីករាយថែមទៀតផងដែរ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

នីកូ
នីកូ
នីកូ
នីកូ និងអ្នកគាំទ្រ
នីកូ និងអ្នកគាំទ្រ
នីកូ និងអ្នកគាំទ្រ
នីកូ និងអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ