ប៉ូឡូញ៖ ជាភាពភ្ញាក់ផ្អើលមួយ ដែលប្រទេសប៉ូឡូញ បានខិតខំចំណាយពេលធ្វើនំខេកយក្ស (Meringue Cake) ធំជាងគេបង្អស់លើលោក ដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោក ក្នុងឱកាសអបអរនៃពិធីបុណ្យប្រចាំឆ្នាំ។

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចិន CGTN បានរាយការណ៍ថា មេចុងភៅនៅឯសណ្ឋាគារ Hotel Sulbin លោក Marek Rybacki រួមជាមួយនឹងកូនសិស្សជាច្រើនរបស់លោក (កូនសិស្សផ្នែកចំណីអាហារ) បានសហការគ្នាតាមរយៈការបង្កើតនំខេកដ៏ធំបំផុតមួយ ដែលមិនធ្លាប់មានពីមុនមក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដើម្បីអបអរនៃពិធីបុណ្យប្រពៃណីវប្បធម៌ «The 5th Garwolin Festival of Traditional and Culture» លើកទី៥ ក្នុងទីក្រុង Garwolin ប្រទេសប៉ូឡូញ។

ជាពិសេស ការបង្កើតនំខេកយក្សនេះឡើង ក៏ស្ថិតក្នុងគោលបំណងចង់បំបែកកំណត់ត្រាពិភពលោកផងដែរ។

នំខេកយក្ស

តាមការអះអាងពីសំណាក់លោក Marek Rybacki មេចុងភៅជំនាញប្រចាំនៅសណ្ឋាគារ Hotel Sulbin ខាងលើនេះ បានឲ្យដឹងថា នំខេកយក្សដែលត្រូវបានបង្កើតឡើងមកនេះ មានរាងជារង្វង់ លម្អដោយមានផ្លែឈើជាច្រើននៅពីលើ ដែលមានអង្កត់ផ្ចិតសរុប ២ម៉ែត្រ។

គួរឲ្យដឹងថា នំខេកដ៏ធំនេះ ត្រូវបានធ្វើឡើងលក្ខណៈជាស្រទាប់គរលើគ្នា ដែលមានទម្ងន់សរុបរហូតដល់ទៅ ២០០គីឡូក្រាមឯណោះ។ ចំពោះការរៀបចំធ្វើទៀតសោត មេចុងភៅបានប្រើផ្លែឈើអស់ ១២៧គីឡូក្រាម ឈីស ១០០គីឡូក្រាម ក្រែមម្សៅ ឬបឺរចំនួន ២២លីត្រ (លាយជាមួយទឹក) និងគ្រឿងផ្សំជាច្រើនផ្សេងទៀតផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖

សកម្មភាពធ្វើនំខេកធំជាងគេបង្អស់លើលោក
សកម្មភាពធ្វើនំខេកធំជាងគេបង្អស់លើលោក
សកម្មភាពធ្វើនំខេកធំជាងគេបង្អស់លើលោក
សកម្មភាពធ្វើនំខេកធំជាងគេបង្អស់លើលោក
សកម្មភាពធ្វើនំខេកធំជាងគេបង្អស់លើលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]