រាជធានីភ្នំពេញ ៖ រថយន្ដ​សេ​លី​កា ពណ៌​លឿង បើកបរ​ដោយ​ជនជាតិ​កូរ៉េ បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ក្រហម បណ្ដាល​ឱ្យ​កង់​ម៉ូតូ​ជាប់​ជាមួយ​កង់​រថយន្ដ ចំណែក​អ្នក​ជិះ​ម៉ូតូ​​បែក​ក្បាល​ជង្គង់​ខាងស្ដាំ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​​​​​​​​​​ថ្ងៃ​ទី​១៣ មីនា នៅ​ចំណុច​​​ស្ដុ​ប​ផ្សារ​ដី​ហុយ តាម​ប​ណ្តោយ​វិថី​សហព័ន្ធ​រុ​ស្ស៊ី​កែង​ផ្លូវ​ណ​ត​ប្រ៊ី​ត ក្នុងភូមិ​ទឹកថ្លា ​​​​​​​​​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រថយន្ដ​សេ​លី​កា ពណ៌​លឿង បើកបរ​ដោយ​ជនជាតិ​កូរ៉េ ដឹក​នារី​ជនជាតិ​ខ្មែរ​ម្នាក់​នៅ​ក្នុង​រថយន្ដ​​​​​​​​តាមវិថី​សហព័ន្ធ​រុ​ស្ស៊ី ពី​កើត​ទៅ​លិច។ ខណៈ​​មកដល់​ស្ដុ​ប​ផ្សារ​ដី​ហុយ​រថយន្ដ​បត់​ឆ្វេង​ទៅ​ផ្លូវ​ណ​ត​ប្រ៊ី​ត ស្រាប់តែ​មាន​ម៉ូតូ​ឌ្រីម​សេ១២៥ ពណ៌​ក្រហម ជិះ​គ្នា​​២​នាក់ ប្រុស​ម្នាក់ ស្រី​​ម្នាក់ បើក​​តាមវិថី​សហព័ន្ធ​រុ​ស្ស៊ីដែរ ពី​លិច​ទៅ​កើត ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឱ្យ​បុក​គ្នា​ចំ​ពីមុខ​ធ្លាក់​កាង​រថយន្ដ ចំណែក​ម៉ូតូ​កៀប​ជាប់​នឹង កង់​រថយន្ដ​មុខ​ខាងស្ដាំ​បែក​ក្បាំង និង​វៀច​ខ្នង​ខាង​មុខ។ ឯអ្នក​បើក​ម៉ូតូ​បែកក្បាល​ជង្គង់​ខាងស្ដាំ​ ចំណែកនារី​ជិះ​ពីក្រោយ​មិន​មាន​រង​របួស​ទេ។

ជន​រង​គ្រោះ​មានឈ្មោះ​ម៉ា​គ សា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​២៥​​ឆ្នាំ ​ជា​និស្សិតស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​គគីរ ឃំ​ុ​ដងទង់ ស្រុក​ដងទង់ ខេត្ដ​កំពត ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យា​បាល​នៅគ្លី​និក​​ឯក​ជន​​។ ឯ​នារី​ជិះ​ពីក្រោយ​ឈ្មោះ​ស្រី​អូន អាយុ​១៩​ឆ្នាំ។  ក្រោយ​ពេល​កើតហេតុ​រថយន្ដ​ និង​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​ខណ្ឌ​សែន​សុខ​រង់ចាំ​ការ​ដោះស្រាយ​បន្ដ​ទៀត៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]