ភ្នំពេញ៖ វាជាសំណួរដែលគូស្នេហ៍ មួយចំនួនធំកំពុងចោទឡើងនាពេលបច្ចុប្បន្ន ស្របពេលដែលទីផ្សារនាឡិកាដៃនៅកម្ពុជាកំពុងតែតែរីកចម្រើន ហើយក៏មានម៉ាកនាឡិកាដៃអន្តរជាតិមួយចំនួនក៏កំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា ដូចជា Ice-Watch, Versus, Versace, Nautica ជាដើម ។

ទិញនាឡិកាដៃឲ្យគូសង្សារ ពិតជាតំណាងឲ្យការបែកគ្នា?

យើងបានកត់សម្គាល់ឃើញថា នាឡិកាដៃជាគ្រឿងតុបតែងខ្លួនមួយប្រភេទ ដែលបុរស និងនារីតែងតែជ្រើសយកមកលម្អខ្លួនទៅតាមស្ទាយ៍រៀបចំខ្លួនផ្សេងៗគ្នា ហើយក៏មានគូស្នេហ៍មួយចំនួនបានជ្រើសយកនាឡិកាដៃជាអំណោយជូនគ្នាទៅវិញទៅមកផងដែរ។ តែមតិមួយចំនួនបានចោទឡើងថា ការជូនអំណោយនាឡិកាក្នុងទំនាក់ទំនងស្នេហាជាប្រផ្នូលមិនល្អ ឬតំណាងឲ្យការបែកបាក់គ្នា។

ទិញនាឡិកាដៃឲ្យគូសង្សារ ពិតជាតំណាងឲ្យការបែកគ្នា?

បើយើងសង្កេតមើលទៅភាពជាក់ស្ដែងវិញ ការបែកបាក់គ្នាក្នុងទំនាក់ទំនងស្នេហាកើតឡើងចេញពីភាពមិនស្មោះត្រង់  ការខ្វែងគំនិតគ្នា  គ្រួសារ  និងហេតុផលជាច្រើនទៀតដែលវាមិនកើតឡើងពីនាឡិកាដៃ។

តាមការសាកសួរមតិយោបល់របស់លោក វិសាល អាជីវករក្នុងផ្សារអូឫស្សីបានលើកឡើងថា វាគ្មានមូលហេតុអ្វីដែលពេលយើងបែកគ្នាទៅទំលាក់កំហុសឲ្យនាឡិកាដៃនោះទេ។  គូសង្សារបែកគ្នាដោយសារការមិនចុះសម្រុង ឬការមិនយល់ និងមិនទុកចិត្តគ្នា ចុះបើនាឡិកាដៃអាចធ្វើឲ្យបែកគ្នាបាន ម៉េចក៏គេទៅធ្វើនាឡិកាដៃគូស្នេហ៍ធ្វើអ្វី?

នាឡិកាដៃ Ice-Watch

ដូចគ្នានឹងលោក ម៉ា ចឹកហេង Digital Marketing Officer ប្រចាំក្រុមហ៊ុន Watch Empire បានលើកឡើងថា ពួកយើងសូមនិយាយឲ្យអស់ពីចិត្ត និងបញ្ជាក់ម្ដងហើយម្ដងទៀតត្រង់ចំណុចនេះ បើទំនាក់ទំនងស្នេហារបស់យើងពិតជារឹងមាំមែន កុំថានាឡិកាដៃ ទោះបីនាឡិកាព្យួរជញ្ជាំង ក៏មិនអាចធ្វើឲ្យស្នេហាមានបញ្ហាដែរ (សើច)។

នាឡិកាដៃ Versus Versace

បុគ្គលិកក្រុមហ៊ុនខាងលើនេះក៏បានបន្ថែមទៀតដែលថា ចាប់តាំងពី Ice-Watch មានវត្តមានលើទីផ្សារកម្ពុជាមក បានធ្វើការលក់ចេញនូវនាឡិកាគូស្នេហ៍ រាប់រយគូ ហើយពួកគាត់ក៏តែងត្រឡប់មកធ្វើការជាវម្ដងហើយម្ដងទៀត ព្រោះបានសង្កេតឃើញទៅលើគុណភាពនៃផលិតផលរបស់យើង ហើយការត្រលប់មកជាវនាឡិកាដៃរបស់ពួកគាត់ក៏នៅតែទិញដើម្បីគូស្នេហ៍របស់គាត់ដូចមុន។ តើនេះជាអ្វី ដែលដូចទៅនឹងគេចោទសំណួរដែរទេ ចំពោះពាក្យចចាមអារ៉ាមថា ការទិញនាឡិកាដៃឲ្យគ្នាជារឿងមិនល្អ?

ដូចនេះហើយ ដើម្បីបកស្រាយទៅលើសំណួរដែលឆ្លើយមិនចេញជាយូរនេះ ទើបក្រុមហ៊ុន Watch Empire សហការជាមួយផេក Nevertrust M បង្កើតរឿងខ្លីទាក់ទងនឹងពាក្យចចាមរ៉ាម ដើម្បីធ្វើការបកស្រាយ ។ 

បើលោកអ្នកចង់ដឹងកាន់តែច្បាស់នឹងពាក្យចចាមរ៉ាម ជុំវិញអំណោយនាឡិកាដៃនេះ សូមទស្សនារឿងខ្លីខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]