(ភ្នំពេញ)៖ ខណៈពេលដែលវិស័យសិល្បៈកំពុងមាន សន្ទុះ និងត្រូវប៉ាន់ខ្លាំងនោះ តារាស្រីមួយចំនួន ហាក់ដូចជាមានរឿងដូចគ្នា ស្របពេលតែមួយ។

កាលពីថ្មីៗនេះ គេសង្កេតឃើញថា តារាស្រស់សោភាទាំង៤ដួង នេះបានបង្ហោះសារ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក នូវបញ្ហារៀងៗខ្លួន ។ ក្នុងនោះរូមមានអ្នកនាង ចនច័ន្ទ លក្ខិណា កញ្ញា ជីជី កញ្ញា បេប៊ី និងអ្នកនាង ប៊ីរីយ៉ា

បើងាកទៅមើល សារ របស់ កញ្ញា ជីជី វិញ បាននិយាយពីអ្នកដែលបង្ខូចឈ្មោះរបស់ខ្លួន។ ដោយឡែកសាររបស់ តារាកំពុងមានប្រជាប្រិយភាពកញ្ញា បេប៊ី វិញ មិនខុសពីសារ របស់កញ្ញា ជីជី ប៉ុណ្ណាទេ ដោយនាងបានសរសេរសារមួយដែរថា «អ្នកស្គាល់ពីសន្ដានខ្លួនឯងច្បាស់ហើយរឺនៅ? បានជាដើរបង្ខូចឈ្មោះគេហ្នឹង មានសួរខ្លួនឯងទេថាខ្ញុំស្គាល់អ្នក? តែត្រូវចាំថាការអត់ទ្រាំរបស់ខ្មុំគឺមានដែនកំណត់ណា (ប្រយ័ត្ន)»

ហើយបើនិយាយទៅដល់សាររបស់ អ្នកនាង ប៊ីរីយ៉ា វិញក៏មិនណយដែរ ក្នុងនោះ នាងបង្ហោះថា «ធ្វើអីកុំហួសហេតុពេកខ្ញុំអត់ធ្មត់នឹងអធ្យាស្រ័យអោយអ្នកឯងគ្រប់ពេលពេក ហើយខ្ញុំមិនចូលចិត្តនិយាយច្រើនតែកុំឲ្យខ្ញុំនិយាយឲ្យសោះកុំហូសហេតុពេក»។

ដោយឡែកអ្នកនាង ចនច័ន្ទ​ លក្ខិណា វិញក៏បានបង្ហោះសារផ្ដាំផ្ញើទៅកាន់អ្នកដែលចង់ល្បីហើយយកឈ្មោះអ្នកនាង ទៅបង្ខូច ដើម្បីចង់បានផលប្រយោជន៍។

បើទោះបីជា អ្នកគាំទ្រ មិនបានដឹងថា តារាទាំងអស់នេះ មានរឿងអ្វី ជាមួយអ្នកណា តែមួយរយៈចុងក្រោយនេះ ពួកគេ ហាក់ដូចជាមានរឿងស្រដៀងគ្នាយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

ប៊ីរីយ៉ា
បេប៊ី
ជីជី
ចនច័ន្ទ លក្ខិណា
សាររបស់ ចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា