ភ្នំពេញ៖ កំពូលតារាចម្រៀងជើងចាស់ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ហ៊ឹម ស៊ីវន បើទោះជាពេលនេះ វ័យរបស់អ្នកនាងកាន់តែជ្រេទៅហើយក្តី ក៏ប៉ុន្តែទឹកដមសម្លេងនិងរូបសម្រស់របស់អ្នកនាង នៅតែពិរោះនិងស្រស់ស្អាតដដែល មិនប្រែប្រួលទៅណានោះទេ។ 

មិនត្រឹមតែប៉ុណ្ណោះ បើទោះជាពេលនេះអ្នកនាង ហ៊ឹម ស៊ីវន មិនមានបទចម្រៀងសម្រាប់ចេញលក់នៅលើទីផ្សារ ប៉ុន្តែប្រជាប្រិយភាពរបស់អ្នកនាង នៅតែដក់ជាប់អារម្មណ៍របស់មហាជនជាច្រើនដដែល។

ដោយឡែក កាលពីថ្មីៗនេះ កំពូលតារាចម្រៀងចាស់វស្សារូបនេះ ពិតជាធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ចាប់អារម្មណ៍ខ្លាំងមែនទែន នៅពេលដែលឃើញអ្នកនាង បង្ហាញមុខនៅលើឆាកតន្ត្រីមួយ បន្ទាប់ពីបាត់មុខពីឆាកតន្ត្រីអស់រយៈពេលយ៉ាងយូរ។

អ្វីដែលពិសេសបន្ថែមទៀតនោះ អ្នកនាង ហ៊ឹម ស៊ីវន ថែមទាំងបានចាប់ដៃគូច្រៀងចម្រៀងឆ្លងឆ្លើយ បទមរតកដើមមួយបទ ជាមួយតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាសលោក នី រតនា ថែមទៀតផង ដែលទាំងនេះ ពិតជាធ្វើឲ្យមហាជនកាន់តែរំភើបចិត្តមួយកម្រិតទៀត។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលមហាជនឃើញ កំពូលតារាចម្រៀងជើងចាស់ សម្លេងផ្អែមរូបនេះ ច្រៀងឆ្លើយឆ្លងជាមួយលោក នី រតនា បែបនេះ ហើយទាំងនេះគឺជារឿងដ៏កម្រមួយសម្រាប់អ្នកទាំងពីរផងដែរ៕

កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖ 

ហ៊ឹម ស៊ីវន និង នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ឺម ស៊ីវន