កណ្តាល៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយថា  ម្ចាស់បទ«ហាមយំ» អ្នកនិពន្ធមេទ្បូឌីបទ «ភ្លេងការ» លោក Pipo Chhouk បានចូលរោងការ ជាមួយនឹងក្រមុំវ័យក្មេងម្នាក់ស្រុកកោះធំ កាលពីម្សិលមិញ។

ក្នុងនោះដែរ ក៏មានវត្តមានតារាជាច្រើន បានចូលរួម ដូចជាលោក កង ពិសិដ្ឋ និង ក្រុមចម្រៀង P- San ក្រុមMastache Band ជាពិសេស ក៏មានវត្តមាន តារាចម្រៀង សាន ផានិត បើទោះបីជា លោក មានការរវល់ប៉ុណ្ណា និងមានភ្លៀងធ្លាក់ក៏ដោយ ក៏លោក ឆ្លៀតទៅចូលរួមថ្ងៃសំខាន់របស់លោកPipo Chhouk ដែរ។

ជាក់ស្តែង ប្រហែលជាប្រិយមិត្តមិនបានដឹងទេថា លោក Pipo Chhouk និង លោក សាន ផានិត មានទំនាក់ទំនងល្អនឹងគ្នាយូរហើយ លើសពីអ្នករួមអាជីពសិល្បៈទៅទៀត។

ក្នុងនោះ លោក សាន ផានិត បានប្រាប់មកខ្មែរឡូតថា​ លោក Chhouk Pipo មានអតីតកាលជាយុវជនសាមញ្ញម្នាក់នៅស្រុកម៉ាទ្បៃ ហេីយក្នុងនោះ សាន ផានិត ជួយជ្រោមជ្រែងលោក ឲ្យមកភ្នំពេញ ដេីម្បីប្រទ្បូកក្នុងវិស័យចម្រៀង ដេីម្បីសម្រេចក្ដីប្រាថ្នារបស់លោក។

ជាពិសេស លោក សាន ផានិត តែងតែចាត់ទុកលោក Chhouk Pipo ទុកដូចជាប្អូនប្រុសម្នាក់ ហេីយតែងទូន្មានអោយយុវជនដែលមកស្រុកម៉ាទ្បៃម្នាក់នេះ ខិតខំតស៊ូនៅលេីវិថីចម្រៀងស្នាដៃកូនខ្មែរនេះផងដែរ៕

លោក Pipo Chhouk និងកូនក្រមុំ
សាន ផានិត ក្នុងថ្ងៃមង្គលការ Pipo Chhouk
តារាៗចូលរួម
លោក Pipo Chhouk និងភរិយាតារា
តារាៗចូលរួម
លោកPipo Chhouk អ្នកនិពន្ធមេទ្បូឌីបទ«ភ្លេងការ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត