ភ្នំពេញ៖ ព័ត៌មានរបស់ប្អូនប្រុស នាយពាក់មី ដែលត្រូវជនសង្ស័យប៉ងបើកបុក កាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ បណ្ដាលឲ្យជនរងគ្រោះភ័យបើកម៉ូតូជ្រុលទៅបុករបងផ្ទះដែលនៅកែងផ្លូវ រងរបួសជាទម្ងន់ បានក្លាយជាប្រធានបទដ៏ក្ដៅកកុក និងត្រូវបានមហាជនរង់ចាំចំណាត់ការរបស់ប៉ូលីស ក្នុងការរកដំណោះស្រាយ។

តួយ៉ាងបន្ទាប់ពីតារាកំប្លែងបានចេញវីដេអូ ប្រកាសក្ដែងៗរកមុខឃាតករពេលនេះ ខាងមន្ត្រីពាក់ព័ន្ធ ក៏បានឃាត់រថយន្តជនសង្ស័យដែលប៉ងបើកបុក ប្អូននាយពាក់មី ហើយដែរ។

យោងតាមសម្ដីលោក ហេង ឡុង ដែលជាមិត្តសម្លាញ់នាយពាក់មី បានបង្ហោះសារប្រាប់ពីដំណឹងមួយនេះថា៖

 « ព័ត៌មានល្អជូនបងប្អូន​ ប៉ូលីសខ័ណ្ឌឫស្សីកែវបានឃាត់ឡានជនសង្ស័យបានហើយ​ យើងរង់ចាំមើលទាំងអស់គ្នា សង្ឃឹមថាយុត្តិធម៌ត្រូវតែមាន​ អរគុណបងៗសមត្ថកិច្ចដែលបានដុតដៃដុតជើងបន្ទាប់ពីពត៌មានផ្ទុះ​។ ស្ថានភាពជនរងគ្រោះកំពុងតែសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យប្រទេសវៀតណាម​ មិនទាន់ដឹងថាលទ្ធផលយ៉ាងទេ​ សុំបួងសួងអោយប្អូនជោគជ័យក្នុងការព្យាបាល​ សុំស៊ែរជូនពរប្អូនម្នាក់១ផង»។

យ៉ាងណាមិញ ចំពោះស្ថានភាពប្អូនប្រុសនាយពាក់មី នៅមិនទាន់បានធូរនៅឡើយនោះទេ ហើយបច្ចុប្បន្នរូបគេ ផ្ទាល់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេស វៀតណាម៕

ប្អូនប្រុស នាយពាក់មី
ប្អូនប្រុស នាយពាក់មី
ឡានជនសង្ស័យដែលប៉ងបើកបុក ប្អូននាយពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី