ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀងអ្នកនាងម៉ៅ ស៊ីណាត កំពុងតែជួបទុក្ខធំជាមួយនឹងគ្រួសារ ដោយសារតែស្វាមីជាទីស្រលាញ់របស់ខ្លួនបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់ធ្ងរ ត្រូវ យកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកេតុមាលា កាលពីយប់មិញនេះ។

ដោយក្នុងនោះត្រូវបានគេដឹងថា មានម៉ូតូកង់បីមួយកគ្រឿង បានបុកជាមួយមួយម៉ូតូស្វាមីអ្នកនាង នៅចំនុច អូឌឹម ផ្លូវជាតិលេខ៤ បន្ទាប់ពីគ្រោះថ្នាក់ប្តីអ្នកនាងត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមនៅឯមន្ទីរពេទ្យតែម្តង នេះបើតាមការបង្ហើបនៅក្នុងបណ្តាញសង្គមរបស់លោកអ៊ឹម ជីវ៉ា ។

ជាមួយគ្នានេះដែរ ឃើញថាតារារូបនេះពិតជាមានទុក្ខសោកយ៉ាងខ្លាំង ដែលស្វាមីរបស់ខ្លួនបានជួបរឿងបែបនេះ បើទោះបីនាង ប្រកាសលែងលះជាមួយស្វាមីក៏ដោយ។ ស្របពេលជាមួយគ្នានេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបាន ចូលរួមជូនពរស្វាមីរបស់នាងដែលបានជួបរឿងបែបនេះ ឲ្យឆាប់ជាសះស្បើយឡើងវិញ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ម៉ៅ ស៊ីណាត និងស្វាមីនៅមន្ទីរពេទ្យ
ម៉ៅ ស៊ីណាត និងស្វាមីនៅមន្ទីរពេទ្យ
ស្វាមីម៉ៅ ស៊ីណាតនៅមន្ទីរពេទ្យ
ស្វាមីម៉ៅ ស៊ីណាតនៅមន្ទីរពេទ្យ
ម៉ៅ ស៊ីណាត និងស្វាមីនៅមន្ទីរពេទ្យ
ស្វាមីម៉ៅ ស៊ីណាតនៅមន្ទីរពេទ្យ
ស្វាមីម៉ៅ ស៊ីណាតនៅមន្ទីរពេទ្យ
ម៉ៅ ស៊ីណាត
ម៉ៅ ស៊ីណាត និងស្វាមីនៅមន្ទីរពេទ្យ
ម៉ៅ ស៊ីណាត និងស្វាមី
ម៉ៅ ស៊ីណាត និងស្វាមី
ម៉ៅ ស៊ីណាត និងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៅ ស៊ីណាត