ភ្នំពេញ៖ បើទោះបីជា តារាសម្តែង និងជាពិធីការិនី នេត សុចរិយា បានចាកឆ្ងាយពីសិល្បៈយូរយ៉ាងណាក៏ដោយ ក៏រូបនាង នៅតែទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងបណ្តាញសង្គម។

នាពេលបច្ចុប្បន្ន តារាស្រីរូបនេះ បានបើកជំនួញផ្ទាល់ខ្លួនមួយ ដោយច្នៃសូត្រ ទៅជាផលិតផល និងសម្ភារៈជាច្រើន នៅក្នុងផ្ទះ។ ជាពិសេស មុខរបររបស់នាង ក៏ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង និងសរសើរនាង ដែលចេះរកនឹក យកសូត្រ ទៅធ្វើជារបស់ប្រើប្រាស់មានតម្លៃបែបនេះទៅវិញ។

ជាក់ស្តែង កាលពីថ្មីៗនេះ កញ្ញា នេត សុចរិយា បានសម្រាកពីរបររកស៊ី ទៅលំហែកាយ ទៅហែលទឹក ដើម្បីធ្វើឲ្យអារម្មណ៍ធូរស្បើយ ក្រោយហត់នឿយអស់មួយរយៈ។ ជាពិសេស ការលំហែកាយនេះ នាងក៏បានដឹកដៃ កញ្ញា ទឹម រដ្ឋា និងប្អូនស្រី ទៅផងដែរ។

មិនតែប៉ុណ្ណោះ ពួកគេ ក៏បានបង្ហាញរាង ជាមួយនឹងឈុតប៊ីគីនី ពណ៌ខ្មៅដូចគ្នា ដែលស្រស់ស្អាត និងស៊ិចស៊ី មិនចាញ់គ្នាប៉ុន្មានឡើយ បើទោះបីជាតារាទាំងអស់នោះ មានអាយុខុសគ្នាបន្តិចបន្តួចក៏ដោយ។

គួរបញ្ជាក់ផងដែរថា កញ្ញា នេត សុចរិយា និងទឹម រដ្ឋា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធយ៉ាងខ្លាំង ដោយជារឿយៗ ឲ្យតែចរិយា មកដល់ខ្មែរភ្លាម មនុស្សដែលនាងចង់ជួបមុនគេ គឺកញ្ញា ទឹម រដ្ឋា៕ 

នេត សុចរិយា
នេត សុចរិយា
នេត សុចរិយា
នេត សុចរិយា
នេត សុចរិយា និង ទឹម រដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា