ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ពិធីការិនីដ៏ល្បីឈ្មោះកញ្ញា ជីជី សម្តែងភាពខឹងក្តៅក្រហាយទាំងកណ្តាលថ្ងៃ ដោយនាងបានបង្ហោះសារមួយថាឲ្យចំៗទៅកាន់ អ្នកដែលយកឈ្មោះនាងទៅធ្វើអ្វីមិនល្អ។

នៅក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានខឹងនឹងឈឺឆ្អាលចំពោះរឿងនេះ ព្រោះថាដល់ថ្នាក់យកឈ្មោះរបស់នាងថាជានារីលក់ខ្លួនបែបនេះ។ ស្របពេលជាមួយគ្នានេះ ដែរ តារារូបនេះ ទ្រាំមិនបានក៏បានចេញសារមួយថា ឲ្យអ្នកដែលយកឈ្មោះនាងទៅធ្វើបែបនេះ ថែមទាំងពោលពាក្យថា បើចាប់បាននាងនឹងទះកំផ្លៀង ញាត់គុក ជាមិនខាន។

ដោយក្នុងនោះនាងបានរៀបរាប់យ៉ាងដូច្នោះថា៖ «ពួកអាគ្មានខួរយកឈ្មោះខ្ញុំទៅលក់ខ្លួន ប្រយ័ត្នតាមទាន់ទះកំផ្លៀងញាត់គុក ពួកអាខ្ទើយម៉ែយ៉ែមថោកទាប ដើរបំផ្លាញឈ្មោះគេ កុំភ្លេចថាកម្មពៀរវាមាន ចង់ជួបណាស់ម្នាក់ស្រីដែលមុខដូចជីជីហ្នឹង ជួបចាប់ទះកំផ្លៀងថតផុសFacebook ហ្មង ខ្លាំងដៃណាស់មីនាងលក់ខ្លួនឯងសោះយកឈ្មោះគេទៅលាប ថោកហួស»។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែកន្លងផុតទៅនេះ ក៏មានរឿងបែបនេះម្តងរួចមកហើយ តែមកទល់នឹងពេលនេះ នាងកាន់តែផ្ទុះកំហឹងកាន់តែខ្លាំងឡើង៕ 

កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
សាររបស់កញ្ញា ជីជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី