ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង វី ឌីណែត កំពុងមានសន្ទុះយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ បើទោះបីជានាង ទើបតែប្រឡូកក្នុងសិល្បៈក៏ដោយ។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន កញ្ញា បានសរសេរសារមួយនៅ លើបណ្តាញសង្គម Instagram ផ្លូវការរបស់នាង ថា «ខ្ញុំលែងត្រូវការស្នេហា ស្នេហាឲ្យខ្ញុំឈឺចាប់រស់នៅពិបាកជាងស្លាប់ពេលនឹក គេម្ដងៗ»។ 

ដោយឃើញសារបែបនេះ ធ្វើឲ្យ ហ្វេន ជាច្រើន បានចូលទៅសួរ និងសង្ស័យថា តើនាងខូចចិត្ត ព្រោះតែ នី រតនា ភ្ជាប់ពាក្យចោលនាងយ៉ាងណា​ ព្រោះថា អ្នកទាំងពីរ ពិតជាមានទំនាក់ទំនងល្អជាមួយគ្នា នៅក្នុងសិល្បៈ។ 

យ៉ាងណាមិញ កាលពីម្សិលមិញ នាងបានឆ្លើយតប ទៅកាន់អ្នកទស្សនិកជនថា វាគ្រាន់តែជា អត្ថន័យនៃ បទចម្រៀងប៉ុណ្ណោះ ដែលមួយរយៈមុន នាងបង្ហោះសារខូចចិត្ត ហើយនាង ក៏មិនបានខូចចិត្ត ចំពោះរឿង នី រតនា ភ្ជាប់ពាក្យអ្វីនោះដែរ៕

តោះកុំចាំយូរចូលទៅស្ដាប់ថ្មីទាំងអស់គ្នា៖ 

វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត