ភ្នំពេញ៖ មានព័ត៌មានជាច្រើនបានចុះផ្សាយពាក់ព័ន្ធនឹងរឿងប្អូនប្រុសនាយ ពាក់មី ត្រូវរថយន្ត Tundra ដេញបុកកាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ បណ្ដាលឲ្យ ជនរងគ្រោះ ភ័យស្លន់ស្លោ បើកម៉ូតូជ្រុលទៅបុករបងផ្ទះដែលនៅកែងផ្លូវ រងរបួសជាទម្ងន់ រហូតឈានដល់ការបញ្ជូនទៅប្រទេសវៀតណាម ឯជនសង្ស័យមកទល់ពេលនេះ នៅមិនទាន់ចាប់បាននៅឡើយ។

ក្រោយពីទទួលបានព័ត៌មានមួយនេះភ្លាម អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក៏បានធ្វើឆ្លើយតបភ្លាមៗនឹង នាយពែកមី ដោយបង្ហោះជាសារយ៉ាងវែងអន្លាយថា៖

« ជំរាបជូនលោកពែកមី ក៏ដូចសាធារណៈជន មេត្តាជូនជ្រាប! ចំពោះករណីដែលបានកើតឡើងកាលពីថ្ងៃទី១០ខែ៥ សមត្ថកិច្ចខណ្ឌឬស្សីកែវ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំ ជំរុញលើវិធានការជំនាញទាំងនីតិវិធី នឹងប្រតិបត្តិការ តាមប្រសាសន៍ដឹកនាំ នឹងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនិយ៍ ជួន សុវណ្ណអគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណៈជន មេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ចយើងខ្ញុំ»

ពាក្យពេចន៍ទាំងនេះបានស្ដែងច្បាស់ណាស់ថា សម្រាប់សមត្ថកិច្ចខណ្ឌឬស្សីកែវ មិនបានលើកលែង ឬមិនចំណាត់ការ ទុកឲ្យជនល្មើសនៅឯករាជ្យ ដោយមិនមានការស្រាវជ្រាវតាមចាប់ នឹងបង្ក្រាបយកមកអនុវត្តន៍ផ្លូវច្បាប់បាននោះឡើយ ផ្ទុយទៅវិញមន្ត្រីពាក់ព័ន្ធទាំងអស់កំពុងខិតខំប្រឹងប្រែងវែកមុខជនល្មើសមកទទួលទោសតាមច្បាប់មិនខាន៕

សារនាយពាក់មី
លិខិតបណ្ដឹង
ប្អូននាយពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី