ចិន៖ វិចិត្រករមួយរូបមកពីប្រទេសចិន បានបង្ហាញគ្រប់គ្នាថា មិនមែនទាន់តែមានម្រាមដៃ ទើបអាចគូរគំនូរស្រស់ស្អាតមួយផ្ទាំងនោះទេ។

ជាក់ស្តែង វិចិត្រករ ដែលមិនបង្ហាញអត្តសញ្ញាណរូបនេះ ពិការប្រអប់ដៃទាំងសងខាងតែម្តង។ ទោះបីជាស្ថានភាពលំបាកបែបនេះក្តី ក៏លោកនៅតែអាចគូរគំនូរបាន តាមរយៈតិចនិច២យ៉ាងដូចនៅក្នុងវីដេអូខាងក្រោមនេះ៖

តាមរយៈវីដេអូឃ្លីបនេះ បានបង្ហាញថា នៅពេលដែលបុរសខាងលើនេះ គូរគំនូរអក្សរផ្ចង់ ឬគំនូរដែលមានភាពស្មុគស្មាញ គឺលោកបានប្រើមាត់របស់លោកដើម្បីខាំជក់។

ប៉ុន្តែក្នុងនោះ លោកក៏បានប្រើចុងដៃ ដែលគ្មានម្រាមទៅជ្រលក់ក្នុងទឹកថ្នាំដោយផ្ទាល់ ដើម្បីគូររូបភ្នំ រូបមនុស្ស និងរូបផ្សេងៗជាច្រើនទៀតផងដែរ។

គ្មានម្រាមដៃ តែគាត់អាចច្នៃគូរគំនូរបានយ៉ាងស្អាត

ទង្វើរបស់វិចិត្ររូបនេះ ពិតជាបានលើកទឹកចិត្តដល់មនុស្សគ្រប់គ្នា ឲ្យមានការខិតខំប្រឹងប្រែង ជាពិសេស ជនពិការដូចជារូបលោកតែម្តង៕

គ្មានម្រាមដៃ តែគាត់អាចច្នៃគូរគំនូរបានយ៉ាងស្អាត
គ្មានម្រាមដៃ តែគាត់អាចច្នៃគូរគំនូរបានយ៉ាងស្អាត
គ្មានម្រាមដៃ តែគាត់អាចច្នៃគូរគំនូរបានយ៉ាងស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]