ភ្នំពេញ៖ មុននេះបន្តិច កំពូលតារាចម្រៀងល្បីឈ្មោះ ប្រចាំនៅក្នុងផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញលោកបង្ហោះនូវបទចម្រៀង បែបមនោសញ្ចេតនាស្នេហាជ្រាលជ្រៅដ៏មានអត្ថន័យមួយបទ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន។

ដោយនៅក្នុងនោះ បទចម្រៀងស្នេហាមួយបទនេះ ក៏មានការចូលរួមសម្តែងពីភរិយាសម្លាញ់ចិត្តរបស់លោកផងដែរ ដើម្បីជាការអបអរសាទរដល់ថ្ងៃគម្រប់ខួប១ឆ្នាំនៃការរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។

នៅលើហ្វេសប៊ុករបស់លោក ឆាយ វីរៈយុទ្ធ ក៏បានសរសេររៀបរាប់ នៅខាងលើវីដេអូចម្រៀងពោរពេញទៅដោយអត្ថន័យមួយបទនោះ យ៉ាងដូច្នេះដែរថា៖

«ឆាយ វីរ:យុទ្ធ & សែ ចាន់ឌី ចម្រៀង និងVideo មួយបទនេះ ពួកខ្ញុំបានធ្វើឡើងដើម្បីអបអរខួប1 ឆ្នាំនៃអាពាហ៍ពិពាហ៍របស់ពួកយើង គឺថ្ងៃចន័្ទ ទី 21 ខែឧសភា ឆ្នាំ 2018 (21 ឧសភា 2017 - 21 ឧសភា 2018 ) សូមប្រិយមិត្តទទួលស្តាប់ និងទស្សនាដោយរីករាយ សូមអរគុណ»

ជាក់ស្តែង ក្នុងចម្រៀង «ស្រលាញ់គ្នារហូតក្លាយជាតាយាយ» គូស្វាមីភរិយាលោក ឆាយ វីរៈយុទ្ធ ពិតជាបានបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំង ឃើញហើយចង់លើសជាតិស្ករតាម៕

តោះចង់ដឹងថាចម្រៀងស្នេហាពីលោក ឆាយ វីរៈយុទ្ធ និងភរិយាមានអ្វីប្លែកខ្លះនោះ? មកតាមដានទស្សនាដូចខាងក្រោម៖   

ឆាយ វីរៈយុទ្ធ និិងភរិយា
ឆាយ វីរៈយុទ្ធ និិងភរិយា
ឆាយ វីរៈយុទ្ធ និិងភរិយា
ឆាយ វីរៈយុទ្ធ និិងភរិយា
ឆាយ វីរៈយុទ្ធ និិងភរិយា
ឆាយ វីរៈយុទ្ធ និិងភរិយា
ដៃឆាយ វីរៈយុទ្ធ និិងភរិយា
ឆាយ វីរៈយុទ្ធ និិងភរិយា
ឆាយ វីរៈយុទ្ធ និិងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ