ភ្នំពេញ៖ ប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈ រមែងបានជ្រាបហើយថា តាំងពីលោក ខេមរៈ សិរីមន្ត បានផ្លាស់ទ្រនំមកផលិតកម្មរស្មីហង្សមាស គេសង្កេតឃើញថា តារារូបនេះតែងតែមានបទថ្មីៗ ចេញជាបន្តបន្ទាប់មិនដាច់ទាល់តែសោះ។

ជាក់ស្ដែង មិនប៉ុន្មានម៉ោងមុននេះ ផេកផ្លូវការផលិតកម្មហង្សមាស ក៏បានបង្ហោះបទថ្មីបែបមនោសញ្ចេតនារបស់លោកមួយបទទៀត ដែលមានចំណងជើងថា «ខ្ញុំលែងត្រូវការស្នេហា» លើបណ្ដាញសង្គម។

ប៉ុន្តែអ្វីដែលប្រិយមិត្តមិននឹកស្មានដល់នោះ បទថ្មីរបស់លោកមួួយនេះ តាមពិតគឺជាស្នាដៃនិពន្ធរបស់តារាចម្រៀងរ៉េបវ័យក្មេង ដែលជាមិត្តរួមទ្រនំ ពោលគឺ លោក ងួន​ ចាន់ដេវី ផ្ទាល់តែម្ដង។

ហើយនេះក៏ជាលើកទី១ ដែលលោក ដេវីត តែងនិពន្ធបទមនោសញ្ចេតនាយ៉ាងពីរោះបែបនេះឲ្យលោក សិរីមន្ត ច្រៀងបម្រើអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ ៕

ចង់ជ្រាបថាបទថ្មី សិរីមន្ត ពីរោះរណ្ដំចិត្តយ៉ាងណា តោះស្ដាប់ទាំងអស់គ្នា៖

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ដេវីត
ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត