ភ្នំពេញ ៖ ជារឿយៗក្រុមសិល្បៈករ-សិល្បៈការិនី តែងតែចូលរួមការងារជួយសង្គមជាច្រើន តាមរយៈការសម្ដែងដោយមិនយកកម្រៃ នៅក្នុងការប្រគំតន្រ្តីសប្បុរសធម៌នានា។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ក្រុមសិល្បៈករ-សិល្បៈការិនីល្បីៗ ជាច្រើនដូចជា៖លោក យ៉ែម សំអូន អ្នកនាង កាតុ កញ្ញា ឌុច លីដា លោក ហម ឈរ៉ា លោក តាន់ គីមសួរ និងលោក អាចារ្យធំ បាននាំគ្នាយកអំណោយផ្សេៗ ក៏ដូចជាទៅសួរសុខទុក្ខក្មេងៗរងគ្រោះ ដោយសារការរំលោភ និងបៀតបៀនផ្លូវភេទ នៅក្នុងអង្គការ Afesip Cambodia របស់ អ្នកស្រី ម៉ម សុម៉ាលី។

ក្នុងនោះផងដែរ ក្រុមសិល្បៈករ-សិល្បៈការិនី ក៏បាននាំគ្នាធ្វើម្ហូប លាងចាន រៀបចំតុទូ និងលេងជាមួយក្មេងៗយ៉ាងសប្បាយរីករាយ ដោយមិនប្រកាន់ខ្លួនជាតារាល្បីនោះឡើយ។

ទន្ទឹមនឹងសកម្មភាពសប្បុរសធម៌ របស់តារាល្បីៗទាំងនេះ ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម បានធ្វើការកោតសរសើរជាខ្លាំង ហើយនេះក៏ជាការចូលរូមចំណែក ជួយលើកទឹកចិត្តមួយផ្នែក របស់ក្រុមសិល្បៈករ-សិល្បៈការិនីខ្មែរ ជាមួយនឹងក្មេងៗដែលជាជនរងគ្រោះទាំងនោះផងដែរ ៕ 

ទស្សនារូបភាពខាងក្រោម៖ 

ក្រុមតារាល្បីៗ និងក្មេងៗរងគ្រោះ
ក្រុមតារាល្បីៗ និង អ្នកស្រី ម៉ម សុម៉ាលី
ក្រុមតារាល្បីៗ 
ក្រុមតារាល្បីៗ 
ក្រុមតារាល្បីៗ 
ក្រុមតារាល្បីៗ 
ក្រុមតារាល្បីៗ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ