ភ្នំពេញ៖ នាពេលព្រឹកមិញនេះ តារាសម្តែង និងជាពិធីការិនីដ៏ល្បីឈ្មោះកញ្ញាណា សាឌី បានដឹកដៃអ្នកម្តាយ ជាទីស្រលាញ់ចូលរួមកម្មវិធីមង្គលការមួយ ដែលឃើញមានតារាប៉ុន្មានដួងបានចួលរួម សុទ្ធតែស្លៀកពាក់ពណ៌ដូចៗគ្នា។

ជាក់ស្តែង ម្តាយរបស់តារារូបនេះ និងនាងបានជ្រើសរើសយកពណ៌ផ្កាឈូកខ្ចី ដែលជាសម្លៀកបំពាក់ប្រពៃណី មើលទៅពិតជាស្រស់ស្អាតមិនធម្មតានោះទេ។

មិនត្រឹមតែប៉ុណ្ណោះ គេក៏សង្កេតឃើញថាសម្រស់របស់ម្តាយតារារូបនេះ ពិតជាស្រស់ស្អាត និងក្មេងមែនទែន នៅពេលដែលស្លៀកមួយឈុតពណ៌នេះ ជាមួយនឹងកូនស្រី លើសពីនេះបើសិនជាមិនប្រាប់ថាម្តាយរបស់នាងនោះទេ ប្រាកដជាថាជាបងស្រីទៅហើយ។

ស្របពេលជាមួយនឹងការបង្ហោះរូបពីរសន្លឹករបស់តារារូបនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន បានសរសើរពីសម្រស់ម្តាយនិងកូន ថាពិតជាស្រស់ស្អាតមែនទែន៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោមនេះ៖ 

ណា សាឌី
ណា សាឌី
ណា សាឌី និងម្តាយ
ណា សាឌី
ណា សាឌី និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី