ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែឧសភា កន្លងទៅនេះ ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បានរៀបចំកម្មវិធីសិក្ខាសាលា ”សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា ឬ Cool life with Healthy Eye’s” នៅផ្សារទំនើប Aeon Mall ភ្នំពេញ ។

សិក្ខាសាលា ”សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា”

បើតាមប្រសាសន៍របស់លោកចាប ឆៃ ហ៊ាង ប្រធានគ្រប់គ្រងការិយាល័យភ្នំពេញ បានឲ្យដឹងថា ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលថ្នាំបន្តក់ភ្នែក V.Rohto Cool តែងតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពភ្នែករបស់ប្រជាពលរដ្ឋ ដោយក្រុមហ៊ុនតែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពីការថែរក្សាភ្នែកនៅតាមបណ្តាសាកលវិទ្យាល័យនានាទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីផ្តល់ជូននូវចំណេះដឹងស្តីពីការថែរក្សាភ្នែក ឲ្យមានសុខភាពល្អ និងភ្លឺថ្លា។

សិក្ខាសាលា ”សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា”

សម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុននៅតែបន្តការរៀបចំកម្មវិធីពិសេសៗដោយមានវត្តមានរបស់កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោកព្រាប សុវត្ថិ ដែលជាអ្នកតំណាងឲ្យផលិតផល V-Rohto Cool ផងដែរ។ 

មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ វាគ្មិន ចក្ខុបណ្ឌិតម៉ារ អមរិន្ទ ដែលជាអ្នកឯកទេសជំងឺភ្នែក ដើម្បីបន្ថែមនូវចំនេះដឹង និងបទពិសោធន៏ដល់ប្រជាពលរដ្ឋដើម្បីឲ្យដឹងកាន់តែច្បាស់ពីរបៀបថែរក្សាភ្នែក វិធីការពារភ្នែក ដើម្បីទទួលបាននូវសុខភាពភ្នែកល្អ ។

សិក្ខាសាលា ”សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា”

ជាផ្លែផ្កាកម្មវិធី ”សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា ឬ Cool life with Healthy Eye’s” ទទួលបានការចាប់អារម្មណ៍ចូលរួមទទួលយកចំណេះដឹងពីសុខភាពភ្នែក ការពិនិត្យភ្នែកដោយឥតគិតថ្លៃយ៉ាងច្រើនពីអតិថិជន និងប្រិយមិត្តដែលគាំទ្រកម្មវិធី និងផលិតផល V.Rohto Cool ។

ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd មានមោទនភាពយ៉ាងខ្លាំង ហើយសន្យាថានឹងនាំមកនូវកម្មវិធីល្អៗ ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នានៅកម្មវិធីក្រោយៗទៀត៕

សិក្ខាសាលា ”សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា”
សិក្ខាសាលា ”សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា”
សិក្ខាសាលា ”សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា”
សិក្ខាសាលា ”សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា”
សិក្ខាសាលា ”សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា”
សិក្ខាសាលា ”សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ