ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃគូស្វាមីភរិយាជាពិធីករល្បីៗនៅស្រុកខ្មែរ អ្នកនាងគង់ សុជាតិ និងលោកជា វិបុល កាន់តែផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងឡើងធ្វើឲ្យអ្នកគាំទ្រច្រណែនគ្រប់គ្នា បន្ទាប់ពីអ្នកទាំងពីរទទួលបានចំណងដៃ កូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ឃើញថាតារាទាំងពីរដួងរវល់រកពេលសម្រាកគ្មាន ដោយបានចូលរួមកម្មវិធីធំជាច្រើន ក៏ប៉ុន្តែគ្រួសារមួយនេះ នៅតែមានពេលសម្រាប់គ្នា ក៏ដូចជាផ្តល់ភាពកក់ក្តៅទៅឲ្យគ្នាជានិច្ច។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកជា វិបុល បានបង្ហោះសារមួយធ្វើឲ្យអ្នកគាំទ្រសឹងតែលើសជាតិស្ករ ជាមួយនឹងរូបភាពថើបភរិយាយ៉ាងជាប់។ នៅក្នុងនោះដែរ លោកក៏បានសរសេរយ៉ាងដូច្នោះថា៖

«ទោះបីនឿយហត់យ៉ាងណាក៏បងមិនថា សូមត្រឹមតែឃើញស្នាមញញឹមមួយនេះ ក៏បងសប្បាយចិត្ត»។ តាមរយៈសារខ្លីតែមានអត្ថន័យមួយនេះធ្វើឲ្យអ្នកគាំទ្រជាច្រើន ច្រណែនគ្រប់គ្នា ដែលអ្នកទាំងពីរស្រលាញ់គ្នា និងតែងតែផ្តល់ភាពកក់ក្តៅឲ្យគ្នា ទោះបីស្វាមីមានអាយុប្អូនក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល