ភ្នំពេញ៖ តារាសម្ដែង និងម្ចាស់ហាងសម្លៀកបំពាក់ច្នៃពីក្រមា កញ្ញា មាន សូនីតា បានបង្ហាញនៅម៉ូតសម្លៀកបំពាក់ថ្មី ដែលច្នៃពីក្រមាខ្មែរមួយឈុត ដែលធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់។

ជាក់ស្ដែង ដោយយោងទៅបង្ហោះរបស់ កញ្ញា មាន សូនីតា បានឲ្យដឹងថា មួយឈុតដែលនាងកំពុងតែស្លៀកនេះ គឺច្នៃពីក្រមាដែលយកម៉ូតសម័យបច្ចុប្បន្នបូករួមជាមួយផ្នែកខ្លះនៃសម្លៀកបំពាក់បុរាណខ្មែរ ដើម្បីត្រៀមយ៉ាងពិសេសសម្រាប់កម្មវិធី‹‹ជឿថាខ្មែរធ្វើបាន›› នាថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ នៅសាលាតម្បាញក្រមា១០០០ម៉ែត្រ។

ជាមួយគ្នានេះផងដែរ កញ្ញា មាន សូនីតា ក៏ត្រូវបានមហាជនកោតសរសើរជាខ្លាំង ដែលនាងតែងតែបង្ហាញអត្ថប្រយោជន៍ និងជាពិសេសក្នុងការជួយលើកស្ទួយវិស័យក្រមាខ្មែរមួយនេះផងដែរ។

ប្រភពរូបភាព៖ Kheoun Cr

ចង់ដឹងថាស្រស់ស្អាតប៉ុណ្ណា សូមទស្សនវីដេអូខាងក្រោមនេះ៖   

មាន សូនីតា 
មាន សូនីតា និងមិត្តភក្តិ
មាន សូនីតា និងមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា