ភ្នំពេញ ពិតជាក្តុកក្តួលក្នុងចិត្ត ក្រោយអតីតតារាចម្រៀងមានសម្លេងស្រទន់កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហោះសារមួយ ធ្វើឲ្យអ្នកគាំទ្រសឹងតែស្រក់ទឹកភ្នែកពេលបានអានសារដ៏មានអត្ថន័យចាក់ដោតមួយនេះ។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយថា តារារូបនេះបានធ្លាក់ខ្លួនក្លាយទៅជាពិការ នៅលើរទេះរុញ ដោយសារតែ ខ្មាន់កាំភ្លើង បានបាញ់នាង ដែលកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែតារារូបនេះ ក៏ដូចជាគាំទ្រនៅក្នុងប្រទេស នៅតែចាំជានិច្ច។

ជាក់ស្តែង កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការរបស់តារារូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកខណៈខ្លួន ស្ថិតនៅក្នុងរទេះរុញ ដោយបានភ្ជាប់ជាមួយនឹងសារដែលមានអត្ថន័យយ៉ាងដូច្នោះថា៖

«មុនដំបូងខ្ញុំធ្លាប់តែដើរបាន ចង់រត់ក៏បាន ចង់ទៅណាទៅបានភ្លាម ដល់ពេលដែលអង្គុយលើរទេះបែបនេះ មានអារម្មណ៏ ខ្មាសគេ ដូចខ្លួនឯងចម្លែកខុសគេ តែបើគិតឲ្យដល់ទៅ អ្នកណាមួយ ដែលជួបរឿងល្អរហូតនោះ មិនអាចទេ មានមនុស្សជាច្រើនដែលលំបាកជាងយើងទៀត ចឹងមានតែរៀនទទួលស្គាល់ការពិត ហើយតាមដំណើរជីវិតចុះ !!!»។

ក្រោយពីបានឃើញអត្ថន័យសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនអាណិតដល់រូបនាងស្របពេលដែល មានពាក្យលើកទឹកចិត្តជាច្រើន៕ 

ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ បញ្ញាពេជ្រ