ភ្នំពេញ ៖ តារាសម្ដែង និងពិធីការិនីដ៏ល្បី អ្នកនាង ទូច ស្រីល័ក្ខ បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់ជាយូរ ហើយក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនផងដែរ។

ជាមួយគ្នានេះ បន្ទាប់ពីអ្នកនាង ទូច ស្រីល័ក្ខ បានរៀបអាពាហ៍ពិពាហ៍ សាងគ្រួសារដ៏មានសុភមង្គលមួយរួចមក ក៏អ្នកនាងមិនបានបោះបង់អាជីពសិល្បៈរបស់ខ្លួននេះដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហោះវីដេអូមួយ ចែករំលែកពីបទពិសោធន៍ និងគំនិតខ្លះៗរបស់ខ្លួន ទៅកាន់ស្វាមីមួយចំនួន ដែលគិតថាការងារផ្ទះស្រួល ដោយអ្នកនាងបានសរសេរភ្ជាប់ជាមួយវីដេអូថា ‹‹ពេលខ្លះមនុស្សប្រុសមួយចំនួនតូចដែរគាត់មិនបានយល់ពីចិត្តប្រពន្ធ តើនរណាខ្លះថាការងារផ្ទះស្រួល សូមផ្ញើវីដេអូមួយនេះ ជូនបងប្រុសហើយផ្ញើជូនបងស្រីដូចគ្នា››។

យ៉ាងណាមិញ វីដេអូមួយនេះ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសស្រ្ដីដែលជាភរិយាគ្រប់រូប ពេញចិត្តស្ដូកតែម្ដង ព្រោះវាត្រូវនឹងស្ថានភាពគ្រួសារមួយចំនួន នៃសង្គមគ្រួសារ នាពេលបច្ចុប្បន្ននេះតែម្តង ៕ 

ចង់ជ្រាបកាន់តែច្បាស់ សូមទៅទស្សនាវីដេអូខាងក្រោមនេះ៖

ទូច ស្រីល័ក្ខ និងកូនប្រុស
ទូច ស្រីល័ក្ខ 
គ្រួសារ ទូច ស្រីល័ក្ខ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ