ភ្នំពេញ៖ ប៉ែន ចំរ៉ុង ដែលជាពិធីករ ដ៏ល្បី មិនថា ក្មេង ចាស់ ប្រុសស្រី សុទ្ធតែបានស្គាល់រូបលោក។ ទោះបីរូបលោក ធ្លាប់មានរឿងរ៉ាវ ផ្សេងៗ ទាក់ទងនិង ជីវិតរបស់លោក ក៏ពិតមែន តែតារារូបនេះ នៅទទួលបានការគាំទ្រដដែល។

យ៉ាងណាមិញ រូបលោក នៅតែមានទីផ្សារ សិល្បៈ ខ្លាំងដូចមុន ទាំងការសម្ដែង និង អាជីពរបស់លោកផ្ទាល់។

កាលពីប៉ុន្មានម៉ោងមុននេះដែរ តារារូបនេះ បានធ្វើការ ស៊ែរ និងបង្ហោះសារ នៅលើហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ក្នុងការសម្ដែងខ្សែភាពយន្ត របស់នាយគ្រឿន និងBIG ដោយពួកគេ ត្រូវបានផលិតករ ឲ្យសម្តែងជាស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ តែបែរជា សារព័ត៌មានមួយ បានចុះផ្សាយថា ពួកគេ បានស្លាប់បាត់បង់ជីវិតទៅវិញ។

ដោយមិនអស់ចិត្ត ប៉ែន ចំរ៉ុង ក៏បានបញ្ចេញមតិថា «ដំណឹងនេះគឺជាព័ត៌មានអកុសលមិនពិតទេ គឺចេញមកពីមនុស្សអគតិជាអ្នកសរសេរ ដោយគ្មានការពិចារណា ខួរខ្វល់តែរឿងបានលុយដោយមិនខ្វល់ពីប៉ះពាល់ ឬធ្វើឲ្យអ្នកណាឈឺចាប់ឡើយ»។

ដោយអត្ថន័យក្នុងសារខាងលើនេះ រូបលោក ចង់ឲ្យព័ត៌មាន មួយចំនួន មានការគិតជាមុនសិន មុននឹងចេញផ្សាយអត្ថបទនីមួយៗ​ ព្រោះវាអាចប៉ះពាល់ទៅដល់កិត្តិយសរបស់តារាៗ និងដូចជាយកជីវិតពួកគេ មកលេងសើច យ៉ាងដូច្នោះដែរ៕  

ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
សាររបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង