ភ្នំពេញ៖ អតីតបេក្ខភាពនៅក្នុងការប្រលងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Cambodian Idol រដូវកាលទី៣ លីន សោម៉ា កាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ជាមួយនឹងទឹកដមសម្លេងរបស់នាងយ៉ាងខ្លាំង។

មកទល់នឹងពេលនេះឃើញថា តារាចម្រៀងវ័យក្មេងរូបនេះតែមានមុខឡើងច្រៀងនៅក្នុងកម្មវិធីតូចធំជាច្រើន ថែមទាំងទទួលបានការគាំទ្រជាច្រើនតាមរយៈទស្សនិកជន និងអ្នកលេងបណ្តាញសង្គមជាច្រើន។

ជាក់ស្តែង កាលពីថ្មីៗនេះនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់នាង បានបង្ហោះវីដេអូច្រៀងមួយ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ បន្ទាប់ពីបានលឺសម្លេងដ៏ពិរោះចេញពីមាត់របស់នាង យ៉ាងពិរោះមិនចាញ់ម្ចាស់ដើមនោះទេ។

ដោយក្នុងនោះនាងបានលើកយកបទ «មេឃកំពុងភ្លៀង »ហើយដែលជាបទរបស់កញ្ញាមាស សុខសោភា នេះមកច្រៀង។ លើសពីនេះក៏មានអ្នកគាំទ្រនិយាយយ៉ាងដូច្នោះថា នាងនៅក្មេងមែនពិត តែសម្លេង ក៏ដូចជាសមត្ថភាពពិតជាខ្លាំងមិនចាញ់រាមច្បងនោះទេ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លីន សោម៉ា
លីន សោម៉ា
លីន សោម៉ា
លីន សោម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លីន សោម៉ា