ភ្នំពេញ៖ កាលពីម្សិលមិញនេះ Watch Empire ដែលជាក្រុមហ៊ុននាំចូលនាឡិកាម៉ាកល្បីៗដូចជា Ice-Watch, Versus Versace និង Nautica បានរៀបចំកម្មវិធីឆ្លើយសំណួរ ដើម្បីប្រគល់រង្វាន់ទៅដល់អ្នកដែលបានឈ្នះក្នុងការលេង Game Football Photo Contest ដែលពួកគាត់ត្រូវបានជ្រើសរើសនៅគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Watch Empire ដែលទទួលបានការ Like លើរូបថតដែលពួកគាត់ថតជាមួយបាល់បានច្រើនជាងគេ។ ចំពោះអ្នកដែលឈ្នះនៅក្នុងកម្មវិធីឆ្លើយសំណួរទទួលបាននាឡិកា Ice-Watch ម៉ូដែល Pierre Leclercq ដែលមានតម្លៃ 209$ រហូតដល់ទៅ ៣គ្រឿង។

ICE-WATCH រកឃើញអ្នកឈ្នះនាឡិកា៣គ្រឿងហើយ!!

គោលបំណងដ៏ធំដែលក្រុមហ៊ុន Watch Empire បានរៀបចំកម្មវិធីនេះឡើងគឺដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជាឲ្យមានការរីកចម្រើន បណ្ដុះគំនិតយុវជនឲ្យស្រលាញ់ចូលចិត្តលេងកីឡា និងចៀងវាងពីការសេពគ្រឿងញៀនផ្សេងៗ។

ICE-WATCH រកឃើញអ្នកឈ្នះនាឡិកា៣គ្រឿងហើយ!!

អ្វីដែលកាន់តែពិសេស នៅក្នុងថ្ងៃនោះដែរ ក្រុមហ៊ុន Watch Empire ក៏បានប្រកាសពីកិច្ចព្រមព្រៀងរវាងនាឡិកាដៃម៉ាក Ice-Watch ជាមួយកីឡាករដែលនៅក្នុងក្លឹប Chelsea គឺកីឡាករ Eden Hazard ធ្វើជាទូរសុឆន្ទៈ ( Brand Ambassador) ផងដែរ។

យើងសង្កេតឃើញថា Ice-Watch តែងតែគាំទ្រជានិច្ចលើវិស័យកីឡា។ ជាក់ស្ដែង ដូចយើងបានដឹងស្រាប់ហើយ នៅក្នុងប្រទេសកម្ពុជា Ice-Watch មាន Brand Ambassador គឺលោកច្រឹង ពលរដ្ឋ ហើយនៅប៊ែលហ្សិកមានកីឡាករ Eden Hazard ដែលសុទ្ធតែជាកីឡាករបាល់ទាត់ល្បីៗ៕  

ទិដ្ឋភាពខ្លះៗក្នុងកម្មវិធីរបស់ Ice-Watch
ទិដ្ឋភាពខ្លះៗក្នុងកម្មវិធីរបស់ Ice-Watch
ទិដ្ឋភាពខ្លះៗក្នុងកម្មវិធីរបស់ Ice-Watch
ទិដ្ឋភាពខ្លះៗក្នុងកម្មវិធីរបស់ Ice-Watch
ទិដ្ឋភាពខ្លះៗក្នុងកម្មវិធីរបស់ Ice-Watch
Ice-Watch

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]