កូរ៉េខាងត្បូង៖ ថ្មីៗនេះ វីដេអូខ្លីមួយ ដែលកញ្ញា Eunji សមាជិកក្រុមចម្រៀងនារី Apink បានណែនាំមិត្តប្រុសជនជាតិបរទេសរបស់ខ្លួន ទៅកាន់តែអ្នកសារព័ត៌មាន បានកំពុងតែក្លាយជាវីដេអូ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ នៅលើបណ្តាញសង្គម។

Eunji សមាជិកក្រុមចម្រៀងនារី Apink
Eunji ណែនាំប្រុសបរទេសទៅកាន់អ្នកកាសែត

យ៉ាងណាមិញ នៅក្នុងវីដេអូខាងក្រោមនេះ បានបង្ហាញឲ្យឃើញថា ខណៈសមាជិកក្រុម Apink កញ្ញា Eunji កំពុងតែរង់ចាំឆ្លងកាត់ច្រកសន្តិសុខ នៅឯព្រលានយន្តហោះ ដោយមានបណ្តាអ្នកសារព័ត៌មានជាច្រើន កំពុងតែថតផ្តិតរូបថតរបស់នាង ស្រាប់តែក្នុងនោះ គេចាប់អារម្មណ៍ឃើញថា មានបុរសជនជាតិបរទេសរូបសង្ហាម្នាក់ ដែលឈរនៅពីក្រោយ Eunji ក៏បានចូលរួម លាអ្នកកាសែតជាការលេងសើចផងដែរ។

តួយ៉ាង ខណៈឃើញបែបនេះ តារាស្រីEunji ក៏ងាកបែរក្រោយទៅកាន់បុរសម្នាក់នោះ រួចនិយាយជាភាសាអង់គ្លេសថា « Girlfriend…Boyfriend» និង «គាត់ជាសង្សារខ្ញុំ»។ គ្រាន់តែឮបែបនេះ បុរសជនជាតិបរទេសរូបនោះ ក៏បានឆ្លើយតបបដិសេធយ៉ាងលឿនដោយថា ៖«ទេ ទេ ទេ មិនមែនទេ!!» ដែលធ្វើឲ្យអ្នកគ្រប់គ្នាផ្ទុះសំណើចតែម្តង៕  

Eunji ណែនាំប្រុសបរទេស ទៅកាន់អ្នកកាសែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]