អាមេរិក៖  នៅក្នុងសន្និសីទធំជាងគេប្រចាំឆ្នាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google កាលពីថ្ងៃទី ៨ ខែឧសភា  គេបានប្រកាសបច្ចេកវិទ្យាថ្មីៗដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដែលបច្ចេកវិទ្យាទាំងនោះ នឹងអាចឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលជាងមុនយ៉ាងខ្លាំង។

ខាងក្រោមជាបច្ចេកវិទ្យាធំៗទាំង ៩ដែលត្រូវបានប្រកាសនៅក្នុងសន្និសីទកន្លងទៅនេះ៖

១. Google បានបញ្ចូលបច្ចេកវិទ្យាថ្មីមួយទៅកាន់ Gmail ដែលពេលនេះវាអាចបំពេញសារទាំងស្រុងបានដោយខ្លួនវាបាន ហើយបច្ចេកវិទ្យានេះមានឈ្មោះថា Smart Compose។

ទិដ្ឋភាពពេលបង្ហាញក្នុងកម្មវិធី

២. លក្ខណៈពិសេសថ្មីមួយនៅក្នុងកម្មវិធី Google Photos មានឈ្មោះថា Suggested Actions ដែលវាអាចមើលដឹងថាមិត្តភក្តិដែលនៅក្នុងរូបភាពរបស់អ្នកជានរណា ហើយអាចឲ្យអ្នកចែករំលែកជាមួយគេបានយ៉ាងងាយស្រួល។

រូបតំណាង

៣. កម្មវិធី Google Photos កាន់តែមានភាពពិសេសហើយ ដែលពេលនេះយើងអាចប្រែរូបភាពសខ្មៅចាស់ៗតាំងពីសម័យមុន ឲ្យមានពណ៌បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលបន្តិចប៉ុណ្ណោះ។

រូបតំណាង

៤. យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយថា Google Assistant ទើបតែទទួលបានលក្ខណៈពិសេសដ៏ប្រសើរមួយហើយ ដោយពេលនេះវាមានសម្លេងដែលកាន់តែស្ទើរដូចមនុស្សទៅទៀត។

រូបតំណាង

៥. Google Assistant មានលក្ខណៈពិសេសមួយទៀត ដែលកាន់តែប្រសើរជាងសម្លេងដែលដូចមនុស្សទៅទៀត ដោយពេលនេះអ្នកអាចប្រើ Google Assistant ឲ្យធ្វើការនិយាយទូរស័ព្ទជំនួសអ្នកបានទៀតផង។ ទស្សនាវីដេអូខាងក្រោម៖

៦. ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Android ដែលមានឈ្មោះថា Android P គឺផ្ដោតសំខាន់ទៅលើការប្រើប្រាស់ដោយសេចក្ដីសុខ ដែលមានន័យថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះនឹងជួយគ្រប់គ្រងរយៈពេលប្រើប្រាស់កម្មវិធីផ្សេងៗដូចជា Youtube ជាដើមមិនឲ្យអ្នកប្រើប្រាស់ចំណាយពេលលើទូរស័ព្ទច្រើនជ្រុលពេកនោះទេ។

រូបតំណាង

៧. សម្រាប់ Google Maps វិញគឺទទួលបានលក្ខណៈពិសេសជាងគេ ដោយពេលនេះវាអាចបង្ហាញសញ្ញាព្រួញ ឬសត្វដើម្បីបង្ហាញផ្លូវអ្នកនៅលើអេក្រង់ទូរស័ព្ទតែម្ដង ដែលវាស្រដៀងទៅនឹង Pokemon Go អីចឹងដែរ។

រូបតំណាង

៨. Google បានប្រកាសលក្ខណៈពិសេសថ្មីមួយ ដែលអ្នកសិក្សាស្ទើរតែគ្រប់រូបធ្លាប់ស្រមៃចង់បាន។ លក្ខណៈពិសេសថ្មីនេះគឺដោយប្រើ Google Lens ពេលនេះអ្នកអាចទាញយក និងចម្លងអក្សរពីក្នុងសៀវភៅ ឬផ្ទាំងនានាបាន។ ដោយគ្រាន់តែដាក់កាមេរ៉ាទៅកាន់អក្សរ អ្នកនឹងអាចចាប់ទាញអក្សរទាំងនោះបានយ៉ាងងាយស្រួល។

រូបតំណាង

៩. លក្ខណៈពិសេសថ្មីមួយទៀតសម្រាប់ Google Lens នេះគឺពេលនេះដោយគ្រាន់តែដាក់កាមេរ៉ាទៅលើខោអាវ ឬវត្ថុអ្វីមួយ វានឹងអាចប្រាប់យើងបានភ្លាមៗថាវត្ថុនោះជាអ្វី ហើយថែមទាំងទីតាំងលក់នៃវត្ថុនោះលើបណ្ដាញអុិនធឺណេតទៀតផង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]