ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ ​មនុស្ស​២​នាក់​បាន​ស្លាប់​និង​របួស​ នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ ​រវាង​រថយន្ត​និង​រថយន្ត​​​បុក​គ្នាទាំងកំរោល ​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ឧសភា នេះ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ក្រុម​ទី​៩ ក្នុង​​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខណ​:​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ​។

មន្ត្រី​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ឧប្បតិ​ហេតុនេះ​ បង្ក​​ឡើង​ដោយ​រថយន្តប្រភេទ​ដឹក​ទំនិញ ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-2001 អ្នកបើកបរ​បាន​រត់គេច​ខ្លួន ដែល​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ទៅ​លិច ហើយ​ដល់​ចំណុច​កើតហេតុ​ បាន​បុក​រថយន្ត​ម៉ាក​សុ​ី​ណា​ ពាក់​ស្លាក​លេខ​បាត់ដំបង 2C-6878 ដែល​បើកបរ​ដោយ​ឈ្មោះ​ហេង សុខ​អេ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​មុខរបរ​​​ដឹក​គ្រឿង​បន្លាស់​ទូរស័ព្ទ​ដើរ​បោះ​ឲ្យ​ម៉ូយ រស់នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខណ​:​កំពុង​ធ្វើ​ដំណើរ​ផ្ទុយ​គ្នា​ ។ ​អ្នកបើក​បរ​​រថយន្ត​ស៊ី​ណា ឈ្មោះ​ហេង សុខ​អេ​ង ស្លាប់​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ឈឿ​ន វិ​សែន ភេទ​​ប្រុស ​អាយុ​១៧​ឆ្នាំ របួសស្រាល រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​ដែល​ដឹក​ខ្សាច់​ពេញ​រថយន្ត​ផង​បាន​រត់គេច​ខ្លួន​បាត់​។

បើ​តាម​សាក្សី​បាន​និយាយ​ថា ដំបូង​គេ​ឃើញ​រថយន្ត​ដឹក​ខ្សាច់​ បើក​មក​ពី​ទិស​ខាងកើត ហើយ​មក​ដល់​ចំណុច​​​ខាងលើ រថយន្ត​នេះ​បាន​ព្យាយាម​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត តែ​ឡើង​មិន​ផុត​ក៏​បុក​រថយន្ត​ម៉ាក​ស៊ី​ណា​ ដែល​បើក​មក​ពី​ខាង​មុខ​ពេញទំហឹង​តែ​ម្ដង​។ ​ពេល​នោះ​ គេ​ឃើញ​រថយន្ត​ទាំង​២​បាន​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវជាតិ​ដូច​គ្នា ដែល​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ស៊ី​ណា​កៀប​ស្លាប់​ក្នុង​រថយន្ត និង​ម្នាក់​ទៀត​រួម​ដំណើរ​គ្រាន់តែ​រង​របួស តែ​អ្នក​បើករថយន្ត​ដឹក​ខ្សាច់​បាន​គេចខ្លួន​ភ្លាម​ៗ​ដែរ​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​៕

គ្រោះថ្នាក់​ចរាចរ​ណ៍​ ​រវាង​រថយន្ត​និង​រថយន្ត​​​បុក​គ្នា

ប្រភព : kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]