កូរ៉េខាងជើង៖ យោងទៅតាមវេបសាយព័ត៌មានរបស់កូរ៉េខាងជើង កាលពីពេលថ្មីៗនេះបានបង្ហាញរូបភាពសំណង់ជាង ១៧០អគារ ដែលត្រូវបានគេកំពុងសាងសង់នៅតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសកូរ៉េខាងជើង ដែលមានទីតាំងនៅលើឧបទ្វីប Wonsan-Kalma។

នៅក្នុងរូបភាពអគារអស់ទាំងនោះ ត្រូវបានគេឃើញមានសំណង់ជាច្រើនដែលមើលទៅដូចជា សណ្ឋាគារ ផ្ទះវីឡា បឹងសិប្បនិម្មិត្ត  និងមានអគារជាច្រើនទៀតផងដែរ។

បន្ថែមពីនេះទៅទៀត គម្រោងអគារទាំងនេះត្រូវគេបង្ហាញថា វាគឺជារមណីយដ្ឋាន សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិមកពីជុំវិញពិភពលោកសម្រាកកម្សាន្ត។

ម៉្យាងវិញទៀត វាក៏ជាតំបន់ដែលអំណោយផលដល់ការសាងសង់រមណីយដ្ឋានដ៏ធំបែបឆ្នេរសមុទ្រផងដែរ  ហើយវានឹងអាចក្លាយជាតំបន់ទាក់ទាញអ្នកទេសចរអន្តរជាតិនៅថ្ងៃអនាគតជាក់ជាមិនខាន។

សម្រាប់អគារទាំងអស់ដែលមានកម្ពស់ជាង ១០ជាន់​មានទីតាំងស្ថិតនៅរមណីយដ្ឋាននេះ អាចទទួលភ្ញៀវទេសចរចូលលេងកម្សាន្តបានដល់ទៅជាង ១ម៉ឺននាក់ឯណោះ៕

ខាងក្រោមជាទិដ្ឋភាពអគារ៖

ទីតាំងរមណីយដ្ឋាន
ទីតាំងរមណីយដ្ឋាន
រូបភាពអគារ
រូបភាពអគារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]