បរទេស៖ កម្មវិធីកម្រាលព្រំក្រហម Cannes film festival ២០១៨ ដែលប្រជុំទៅដោយវត្តមានតារាល្បីៗ ស្អាតៗ មកពីប្រទេសផ្សេងគ្នានោះ ក៏មានវត្តមានតារាបង្ហាញម៉ូតសម្បុរ២ពណ៌ គឺនាង Winnie Harlow ដែរ។

នាង Winnie Harlow

វត្តមានរបស់នាង Winnie Harlow ពិតជាបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ជាពិសេសអ្នកសារព័ត៌មាន និងក្រុមប្រមាញ់រូបថត ពិតជាមិនអាចខកខាន ក្នុងការចាប់យករូបភាពរបស់អតីតបេក្ខនារីក្នុងកម្មវិធីប្រកួត America's Next Top Model មួយរូបនេះបានឡើយ។

នាង Winnie Harlow

នៅក្នុងកម្មវិធីដ៏ធំនោះ នាង Winnie Harlow បានបង្ហាញរូបរាងជាមួយឈុតពណ៌បៃតងម៉ាក Ralph & Russo រដូវរំហើយឆ្នាំ ២០១៨ ដ៏ស្រស់ស្អាត។

នាង Winnie Harlow

គួរបញ្ជាក់ថា តារាម៉ូដែលដែលកើតជំងឺស្បែកម្យ៉ាងហៅថា Vitiligo នេះ បានឈានជើងចូលវិស័យបង្ហាញម៉ូតតាំងពីអាយុ ១៧ឆ្នាំមកម្ល៉េះ។ នាងនៅចាំបានថា លើកដំបូងដែលនាងបង្ហាញខ្លួនក្នុងកម្មវិធីបង្ហាញម៉ូត អ្នកជំនាញតុបតែងមុខបានខិតខំរកវិធីសាស្ត្រដើម្បីបិទបាំងស្បែកមិនប្រក្រតីរបស់នាង ប៉ុន្តែនាងបែរជាជ្រើសរើសយកធាតុពិតរបស់នាង មកប្រើជាអត្តសញ្ញាណក្នុងវិស័យមួយនេះទៅវិញ។ 

ក្រោយមក កេរ្តិ៍ឈ្មោះរបស់នាងក៏បានល្បីល្បាញបន្តិចម្តងៗ រហូតបានជាប់ក្នុងតារាងរបស់អ្នកច្នៃម៉ូតកំពូលៗនៅក្នុងវិស័យមួយនេះតែម្តង៕

នាង Winnie Harlow
នាង Winnie Harlow
នាង Winnie Harlow
នាង Winnie Harlow
នាង Winnie Harlow
នាង Winnie Harlow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]