ភ្នំពេញ៖ តារាជាច្រើននៅក្នុងប្រទេសមិនថាតារាសម្តែង តារាចម្រៀង និងពិធីករនោះទេ តែងធ្វើការជាមួយគ្នារហូតអ្នកខ្លះមានទំនាក់ទំនងនឹងគ្នា រហូតក្លាយទៅជាប្តីប្រពន្ធស្របច្បាប់។

យ៉ាងណាមិញបើនិយាយពីតារាមួយចំនួន បានសាងសុភមង្គលជាមួយគ្នារហូតដល់ពេលបច្ចុប្បន្ន ទទួលបានកូនប្រុសស្រី ដែលមានមុខមាត់គួរឲ្យស្រលាញ់គ្រប់គ្នា រីឯខ្លះទៀតបានសាងសុភមង្គលជាមួយគ្នាបន្តិច ក៏បានបែកបាក់ពីគ្នារៀងខ្លួន។

តារាខាងក្រោមនេះដែលបានចាប់ដៃគ្នាជាប្តីប្រពន្ធ មិនបែកបាក់គ្នារហូតមកដល់បច្ចុប្បន្ន មានដូចជា៖

១) គង់ សុជាតិ និងជា វិបុល៖ 

អ្នកទាំងពីរគឺជាពិធីករទាំងពីរនាក់ បានចាប់ដៃគ្នាសាងសុភមង្គលរហូតដល់បច្ចុប្បន្ន ដែលទទួលបានចំណងដៃកូនស្រីម្នាក់ ដែលឆ្លាត និងគួរឲ្យស្រលាញ់។ ហើយគូស្វាមីភរិយាជាតារាមួយគូនេះ ក៏ក្លាយជាគូដែលគំរូ ដោយពួកគេស្រលាញ់ និងឲ្យតម្លៃគ្នា ទោះបីជាអ្នកនាងគង់ សុជាតិមានវ័យចំណាស់ជាងស្វាមីក្តី។ 

គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល

២) គង់ ចាន់ស្រីមុំ និងគឹម សីហា៖

អ្នកទាំងពីគឺជាតារាសម្តែងដ៏ល្បីឈ្មោះ បានរស់នៅជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំ ទើបសាងគ្រួសារ រៀបការជាមួយគ្នា។ បច្ចុប្បន្នគូស្វាមីភរិយាតារាទាំងពីរដួងនេះ កំពុងតែទទួលបានចំណងដៃ កូនស្រី នៅក្នុងផ្ទៃ ដែលនឹងជិតបានឃើញមុខឆាប់ៗនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះ មួយគូនេះ ក៏តែងតែធ្វើឲ្យអ្នកគាំទ្រទ្រច្រណែនផងដែរ ដោយគេតែងតែផ្តល់ភាពកក់ក្តៅ និងបង្ហាញភាពផ្អែមល្អែមជាមួយគ្នាជានិច្ច។ 

គង់ ចាន់ស្រីមុំ និងគឹម សីហា
គង់ ចាន់ស្រីមុំ និងគឹម សីហា
គង់ ចាន់ស្រីមុំ និងគឹម សីហា

៣) យក់ ថិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត៖

តារាទាំងពីរនេះបានសាងសុភមង្គលរៀបការជាមួយគ្នាយូរណាស់មកហើយ បច្ចុប្បន្នកាន់តែទទួលបានសុភមង្គល និងផ្អែមល្ហែមជាមួយគ្នា។ ហើយតារារូបនេះក៏ទទួលបានចំណងដៃ កូនប្រុសពីរនាក់ដែលសុទ្ធតែមានមុខមាត់សង្ហាៗ។ 

យក់ ថិតរដ្ឋា និងស្វាមី
យក់ ថិតរដ្ឋា និងស្វាមី

៤)សាវិន ហ្វីលីព និងភរិយា៖

មួយគូនេះក៏ជាតារាដូចនឹងតារាប៉ុន្មានដួងខាងលើដែរ ដោយអ្នកទាំងពីជាតារាសម្តែងដ៏មានប្រជាប្រិយភាព បានចាប់ដៃគ្នាសាងសុភមង្គលរហូតដល់បច្ចុប្បន្ន ដោយមានកូនប្រុស ដែលមានសម្រស់សុទ្ធតែស្អាតៗ។ មិនត្រឹមតែប៉ុណ្ណោះ តារាមួយគូនេះតែងបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ទោះបីជាអ្នកទាំងពីរមានវ័យកាន់តែជ្រេក្តី ធ្វើឲ្យក្មេងៗច្រណែនគ្រប់គ្នា៕ 

សាវិន ហ្វីលីព និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា